បរទេស៖ នារីវ័យក្មេង មានរូបរាងសិចស៊ី ដែលជាអ្នកគាំទ្រផ្កាប់មុខ របស់ខ្សែភាពយន្ត Harry Potter ម្នាក់ បានថតស្រាត ននលគោក រួចបង្ហោះរូបថត ត្រឹមមួយកំណាត់.ក ចុះក្រោម ទៅលើបណ្តាញអ៊ីនធឺណែត ដោយបញ្ជាក់ថា នាងចង់លក់ខ្លួន ដើម្បីបានទៅលេង នៅឯឧទ្យានមួយកន្លែង ដែលតុបតែង ដូចក្នុងខ្សែភាពយន្ត Harry Potter មានឈ្មោះថា “The Wizarding World of Harry Potter” ដែលស្ថិតនៅ ក្នុងទីក្រុង Orlando នៃរដ្ឋ Florida សហរដ្ឋអាមេរិក។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា នារីសិចស៊ី មិនបញ្ចេញឈ្មោះ រូបនោះ បានបង្ហោះ រូបថតស្រាត ត្រឹមមួយកំណាត់.ក ចុះក្រោម របស់ខ្លួន ទៅលើបណ្តាញ អ៊ីនធឺណែត និងសរសេរថា «ខ្ញុំគឺជាអ្នកគាំទ្រផ្កាប់មុខ របស់ខ្សែភាពយន្ត Harry Potter! ឧទ្យាន Harry Potter ទើបតែបានបើក ដូច្នេះខ្ញុំត្រូវការ ទៅទីនោះ ប៉ុន្តែខ្ញុំមិនមានវិធីណា ដើម្បីទៅដល់ទីនោះ តែម្នាក់ឯងឡើយ ដោយសារតែ បញ្ហាប្រាក់ សម្រាប់ដំណើរកំសាន្ត ដូចជា ថ្លៃសណ្ឋាគារ, អាហារ និងសំបុត្រ ចូលទៅកំសាន្ត នៅក្នុងឧទ្យាននោះ ជាដើម។»

នាងបានបន្តទៀតថា «ខ្ញុំចង់ប្រាប់ថា ខ្ញុំមិនមែនជា ស្រីខូចនោះទេ ប៉ុន្តែខ្ញុំដឹងថា អ្វីដែលប្រុសៗចង់បាន ហើយខ្ញុំមានរូបរាង សិចស៊ីណាស់។ ដូច្នេះអ្វីដែលខ្ញុំត្រូវការ គឺ “ដៃគូ” ដែលអាចនាំខ្ញុំ ទៅកាន់ ឧទ្យាន Harry Potter នោះ។ ខ្ញុំនឹងចាត់ទុកអ្នក ដូចជាមិត្តប្រុស របស់ខ្ញុំ ប៉ុន្តែអ្នកត្រូវតែ ចំណាយលើអ្វីគ្រប់យ៉ាង ដែលខ្ញុំបាន រៀបរាប់ខាងលើ ហើយខ្ញុំនឹង តបស្នងអ្នកវិញ ដោយការរួមភេទ នៅពេលព្រឹក និងពេលយប់។»

នាងបញ្ជាក់ទៀតថា «យើងអាចគេងគ្រែ តែមួយបាន ប៉ុន្តែខ្ញុំមិនសូវចូលចិត្ត ការថើប និងគេងអោបគ្នា នោះទេ។ នៅក្នុងឧទ្យាន ត្រឹមកាន់ដៃ គឺជាការប្រសើរ។ សូមគោរពខ្ញុំ ហើយខ្ញុំនឹងគោរពអ្នកវិញ។ សូមពិនិត្យមើលរូបភាព និង ផ្ញើសារមកខ្ញុំ ដើម្បីបានឃើញ មុខមាត់ពិត របស់ខ្ញុំ»។

ទោះបីជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងថា តើការប្រកាសលក់ខ្លួន ដើម្បីបានទៅ ដើរលេងកំសាន្តនេះ គឺជាការពិត ឬយ៉ាងណានោះទេ ប៉ុន្តែអ្នកនិយម ប្រើប្រាស់អ៊ីនធឺណែត ជាច្រើន ហាក់ជ្រួលជ្រើម ចំពោះការប្រកាសនេះ ដោយសារតែ រូបរាង របស់នាង ពិតជាសិចស៊ី ធ្វើឲ្យឈ្លក់វង្វេង ពិតមែន៕

ខាងក្រោមនេះ គឺជាទិដ្ឋភាពខ្លះៗ នៅឯឧទ្យាន "The Wizarding World of Harry Potter" ៖





















ប្រភព ៖ បរទេស

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]