សហរដ្ឋអាមេរិក៖ វាពិតជាអព្ភូតហេតុ ដ៏អស្ចារ្យ និងមិនគួរឲ្យជឿមួយ ដោយសារតែ ដុំសាច់ នៅក្នុងខួរក្បាល របស់ទារិកាម្នាក់ ដែលមិនអាច ធ្វើការវះកាត់បាន ប្រែទំហំទៅជាតូច បន្ទាប់ពីត្រូវ លោកឪ Pope Francis ថើបក្បាល។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា លោកឪ Pope Francis បានថើបទារិកា អាយុ ១ឆ្នាំម្នាក់ មានឈ្មោះថា Gianna កាលពីខែកញ្ញា កន្លងទៅនេះ ក្នុងអំឡុង ក្បួនដង្ហែ ក្នុងទីក្រុង Philadelphia រដ្ឋ Pennsylvania សហរដ្ឋអាមេរិក។


លោកឪ Pope Francis កំពុងអោនថើប ទារិកា Gianna

ម្តាយរបស់ទារិកា Gianna គឺអ្នកស្រី Kristen Masciantonio បានប្រាប់ស្ថានីយ៍ទូរទស្សន៍មួយ ឲ្យដឹងថា «Gianna ចាប់ផ្តើមប្រសើរឡើង និងរឹងមាំហើយ។ នាងបានធ្វើកាយវិការថើប ហាក់បីដូចជា ចង់ចង្អុលបង្ហាញ ប្រាប់យើងអំពី ការថើបនោះ អីចឹង»។

ជាមួយគ្នានេះដែរ អ្នកស្រី Kristen និងលោក Joey ដែលជាឪពុកម្តាយ របស់ទារិកា Gianna បានរៀបរាប់ ពីការថើបនេះ ថាជាអព្ភូតហេតុមួយ ដោយសារតែ ការប្រៀបធៀប នៃលទ្ធផល ស្គេនខួរក្បាល របស់ទារិកា Gianna ក្នុងខែសីហា និងខែវិច្ឆិកា មានភាពខុសគ្នា គួរឲ្យកត់សម្គាល់ តែម្តង។


ការប្រៀបធៀប នៃលទ្ធផល ស្គេនខួរក្បាល របស់ទារិកា Gianna ក្នុងខែសីហា និងខែវិច្ឆិកា

យ៉ាងណាមិញ លោក Joey បាននិយាយថា «ខ្ញុំគិតថា នេះគឺជាអ្វី ដែលបានមកពី ព្រះជាម្ចាស់។ ខ្ញុំជឿជាក់ថា លោកឪ Pope Francis គឺជាអ្នកនាំពាក្យ របស់ព្រះជាម្ចាស់»៕


លោក Joey និង អ្នកស្រី Kristen រួមទាំងកូនៗ ២នាក់


អ្នកស្រី Kristen និង Gianna

ប្រភព ៖ បរទេស

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]