ពាក្យចចាមអារាមបានទម្លាយថា Huawei Mate 8 នឹងចេះចេញលក់​ បីប្រភេទ ខុសគ្នាទីមួយ​ ប្រភេទអេក្រង់ 6.2 អ៊ីញ 6 អ៊ីញ និង 5.5 ឬ 5.7 អ៊ីញ។ កន្លង​មក​ក៏​មាន​​ការ បែកធ្លាយ​ស្ដីពី​រូបរាង​របស់ Huawei Mate 8 ផងដែរ ប៉ុន្តែ​ឡូវ​នេះ​ស្រាប់​ តែ​មាន​​ការបែក​ធ្លាយ​ មួយ​ទៀត​ ដែល​បង្ហាញ​ពីរូប​រាង​ខុសពីមុនរបស់ Mate 8។

រូបភាពបែកធ្លាយរបស់ Mate 8 លើកនេះ មានកាមេរ៉ារាងមូល (ជាមួយ Dual-LED flash នៅ​ផ្នែក​ខាងឆ្វេង) និងផ្នែកខាងក្រោម មានកន្លែងស្គេនក្រយ៉ៅដៃ (ដែល​គ្មាន​នៅ​ ក្នុង​រូប​ភាព​បែក​ ធ្លាយពីមុនឡើយ)។

ការរចនានៅក្នុងរូបភាពលើកនេះ ស្រដៀងគ្នាទៅនឹងការរចនារបស់ Huawei Mate S ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ក៏ពុំមានអំណះអំណាង ណាមួយបញ្ជាក់ ថា​នេះជារូបរាងរបស់ Huawei Mate 8 ពិត​ប្រាកដឡើយ។

Huawei Mate 8 ត្រូវបានគេរំពឹង​ថានឹងទទួល​បានការ​គាំទ្រយ៉ាង​ខ្លាំងក្លា ជា​មួយនឹង​ អេក្រង់​កម្រិត QHD  កាមេរ៉ា 16 មេហ្គាភិចសែល និង​បន្ទះឈីបជំនាន់ថ្មី Kirin 950 ដែលមាន 3GB ឬ 4GB និងអាច​បន្ថែម​ មេម៉ូរីខាងក្រៅបានដល់ទៅ 128GB។ Huawei Mate 8 ម៉ូដែល​ទាបនឹង​បំពាក់​ ដោយ​អេក្រង់​ដែល​​មាន  Resolution 1080p និងមានអង្គចងចាំទាបជាង ប៉ុន្តែ Huawei Mate 8 ទាំងបី​ប្រភេទ ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android 6.0 Marshmallow។

Huawei Mate 8 ត្រូវបានគេរំពឹងថា នឹងត្រូវគេសម្ពោធនៅសប្ដាហ៍ក្រោយថ្ងៃទី 26  ខែវិច្ចិកា ឆ្នាំ 2015។ ប៉ុន្តែមកដល់ពេលនេះ ពុំមានការបញ្ជាក់ ណាមួយពីក្រុមហ៊ុន Huawei នៅឡើយទេ។

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]