ភ្នំពេញ ៖ ក្រុមចោរ បានប្រើស្ទីលថ្មីទៀត ហើយ និងអាចថា ជាលើកទី១ ដែលធ្វើ សកម្មភាពប្លន់ទ្រព្យសម្បត្ដិ ពីអ្នកបើកបរ រថយន្ដតាក់ស៊ីម៉ែត្រ រួមទាំងប្លន់រថយន្ដតែ ម្ដង ប៉ុន្ដែសកម្មភាពដែលធ្វើឡើងតែម្នាក់ ឯង ពីសំណាក់ជនសង្ស័យម្នាក់នោះ មិនបាន សម្រេចនោះឡើយ បន្ទាប់ពីខាងភាគីក្រុម ហ៊ុនតាក់ស៊ីម៉ែត្រ បានទាក់ទងគ្នីគ្នារបស់ខ្លួន ហើយប្ដឹងសមត្ថកិច្ចភ្លាមៗ ឱ្យតាមចាប់ជន សង្ស័យរូបនេះ ។

យោងតាមសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹង ថា ក្រោយពីគិតថា ប្លន់រថយន្ដមិនបាន សម្រេច ជនសង្ស័យខាងលើ ដែលកំពុងរត់ គេចខ្លួន បានបើក រថយន្ដទៅទម្លាក់ចោល នៅក្បែររោងកុនអង្គរ សង្កាត់ផ្សារកណ្ដាល ទី១ ខណ្ឌដូនពេញ ហើយរថយន្ដនេះត្រូវ បានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ ជូន ភាគីក្រុមហ៊ុនវិញ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២នេះ ។

សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ករណី ចោរប្លន់រថយន្ដម៉ែត្រ និងរឹតក អ្នកបើកបរ រថយន្ដ ដើម្បីប្លន់យកលុយកាក់និងទូរស័ព្ទ ខាងលើនេះ បាន កើតឡើងកាលពីវេលា ម៉ោង១និង១៥នាទី យប់រំលងអធ្រាត្រចូល ថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០១២ ស្ថិតនៅក្រុម១ ភូមិចុងកោះ សង្កាត់ជ្រោយចង្វា ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានបន្ដ បន្ទាប់ពីដកស្រង់សម្ដី អ្នកបើករថយន្ដតាក់ស៊ីម៉ែត្រថា នៅមុន ពេលកើតហេតុ ជនសង្ស័យបានទូរស័ព្ទទៅ ក្រុមហ៊ុន ដើម្បីមក ឱ្យឌុបខ្លួននៅមុខវត្ដ ឧណ្ណាលោម ហើយបន្ទាប់មកបន្ដទៅយក មិត្ដភក្ដិ នៅកន្លែងកើតហេតុ ។ ពេលទៅ ដល់កន្លែងកើតហេតុ ជនសង្ស័យបាន ប្រាប់ អ្នកបើកបររថយន្ដ ឱ្យចាក់ទ្វារឱ្យជាប់ខ្លាច ចោរប្លន់។

សមត្ថកិច្ចបានបន្ដថា ពេលនោះជន សង្ស័យ ក៏បានធ្វើសកម្មភាពយកខ្សែអង្រឹង ដែលដាក់ជាប់នឹងខ្លួន រឹតក អ្នកបើករថយន្ដ ហើយប្លន់យកលុយ ចំនួនជាង ១៥ម៉ឺនរៀល និងទូរស័ព្ទដៃចំនួន ៣គ្រឿង ។ តែទោះជាយ៉ាងណា អ្នកបើកបររថយន្ដ ដែលសមត្ថកិច្ចអះអាងថា មានឈ្មោះ សិរី វិបុល អាយុ ៤៩ឆ្នាំ ស្នាក់នៅសង្កាត់ច្បារ អំពៅទី២ ខណ្ឌមានជ័យ បានប្រតាយប្រតប់ ជាមួយជនសង្ស័យ ហើយបើកទ្វាររថយន្ដ រត់ចេញមកក្រៅ ដើម្បីវាយគ្នាបន្ដទៀត។

ពេលនោះជនរងគ្រោះ បានរត់ចេញពីកន្លែង កើតហេតុ ហើយទូរស័ព្ទប្រាប់ក្រុមហ៊ុន ខណៈជនសង្ស័យ បានបើករថយន្ដចេញបាត់ ទៅ ប៉ុន្ដែដោយដឹងថា ខាងក្រុមហ៊ុននិង សមត្ថកិច្ចកំពុងតាម ជនសង្ស័យរូបនេះក៏ បានបើករថយន្ដ យកទៅទុកចោលនៅ សង្កាត់ផ្សារកណ្ដាលទី១ ហើយត្រូវបាន សមត្ថកិច្ច ប្រគល់ឱ្យខាងក្រុមហ៊ុនវិញ នា ព្រឹកថ្ងៃទី២០ ខែកុម្ភៈនេះ។ បច្ចុប្បន្នសមត្ថ កិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ បាននិង កំពុងធ្វើការស្រាវជ្រាវ ស្វែងរកជនសង្ស័យ ៕

ដោយ ៖ គឹម ចន្ថា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]