អេក្រង់កាន់តែធំ ការកម្សាន្តកាន់តែអស្ចារ្យ Galaxy S6 edge+ ផ្តល់នូវការប្រើប្រាស់កាន់តែ ងាយស្រួលក្នុងការទំនាក់ទំនង និងប្រើប្រាស់កម្មវិធី ពេញនិយមបានកាន់ តែឆាប់រហ័ស។ 

ដើម្បីបង្ហាញពីការប្រើប្រាស់មុខងារថ្មីកាន់តែងាយស្រួល និងមានទំនុកចិត្ត នេះគឺជាគន្លឹះខ្លះៗ ដើម្បីប្រើប្រាស់មុខងារនៅ គែមទូរស័ព្ទកាន់តែងាយស្រួល។ ដំបូងអ្នកត្រូវចូលទៅកាន់ edge screen menu តាមរយៈ setting ជាមុនសិន។ 



People Edge: សម្រាប់បន្ថែមលេខទំនាក់ទំនងមនុស្សជិតស្និទ្ធ
គ្មានអ្វីសំខាន់ជាងមនុស្សនៅក្បែរខ្លួននោះទេ ហើយ People Edge អាចធ្វើឲ្យអ្នកកាន់តែ ជិតស្និទ្ធ ជាមួយពួកគេ ដោយអ្នកអាច ថែមឈ្មោះមនុស្សជិតស្និទ្ធ នៅគែមអេក្រង់កោងរបស់ Galaxy S6 edge+ បាន៥នាក់ និងប្រើប្រាស់យ៉ាងងាយស្រួល ជាមួយនឹងការ ចែកពណ៌ដាច់ ដោយឡែកពីគ្នា។

ដើម្បីងាយស្រួលក្នុងចូលទៅកាន់បញ្ជីលេខទំនាក់ទំនង អ្នកអាចដាក់លម្អគែមអេក្រង់កោង ជាមួយ នឹងពណ៌ផ្សេងគ្នា នៅពេលមានលោត Notification ថ្មីមក។ លើសពីនេះទៅទៀត People Edge ក៏អាចឲ្យអ្នកទំនាក់ទំនងជាមួយមិត្តរបស់អ្នក ដោយប្រើ emoticons, pokes រូបភាព និងសារដែលសរសេរដោយដៃ បានទៀតផង។

វិធីប្រើ៖

  1. បើកទូរស័ព្ទឡើង
  2. ជ្រើសរើសមុខងារ My people
  3. ជ្រើសរើស Add contact ហើយជ្រើសរើសលេខទំនាក់ទំនងដែលអ្នកចង់បន្ថែម ចេញពី បញ្ជីលេខទំនាក់ទំនងរបស់អ្នក
  4. ដើម្បីដាក់ពណ៌លើបញ្ជីទំនាក់ទំនងនីមួយៗ tapលើពណ៌នៅជាប់ឈ្មោះទំនាក់ទំនង បន្ទាប់មកជ្រើសរើសពណ៌ដែលលោកអ្នកចូលចិត្ត
  5. ជាមួយម៉ីនុយ People Edge សូមជ្រើសរើស OnCircle ហើយបើកវាដើម្បីភ្ជាប់ ទំនាក់ទំនងទៅមិត្តរបស់អ្នក ដោយប្រើ emoticons, pokes រូបភាព និងសារដែល សរសេរដោយដៃ។
  6. អ្នកអាចទំនាក់ទំនងជាមួយមនុស្សជិតស្និទ្ធ ដោយគ្រាន់តែវាសទៅកាន់គែមទូរស័ព្ទ រួច tap លើលេខ ទំនាក់ទំនង
  7. វិធីមួយទៀត អ្នកអាចបន្ថែមលេខទំនាក់ទំនងដោយផ្ទាល់ ចេញពីគែមអេក្រង់តែម្តង ដោយគ្រាន់តែវាសដៃ រួចចុចសញ្ញាបូក(+) បន្ទាប់មកជ្រើសរើសលេខទំនាក់ទំនង ដែល លោកអ្នកចង់បន្ថែម។


Apps Edge:  អាចឲ្យអ្នកចូលទៅកាន់កម្មវិធីដែលអ្នកប្រើប្រាស់ញឹកញាប់កាន់តែ ឆាប់រហ័ស 
មនុស្សគ្រប់គ្នាសុទ្ធតែមានកម្មវិធីដែលខ្លួនប្រើប្រាស់ញឹកញាប់។ ប្រហែលជាអ្នក ចូលចិត្តប្រើ ប្រាស់បណ្តាញសង្គម ឬក៏ប្រហែលជាលោក អ្នកមិនអាចរស់នៅ ដោយគ្មានបទចម្រៀងក្នុង វិទ្យុបានឡើយ។ អ្នកចូលទៅកាន់កម្មវិធីដែល នៅគែមអេក្រង់ទូរស័ព្ទ បានគ្រប់ពេល ហើយ លោកអ្នកក៏អាចបន្ថែម កម្មវិធីដោយផ្ទាល់ នៅគែមអេក្រង់ទូរស័ព្ទតែម្តង។

វិធីប្រើ៖

  1. បើកទូរស័ព្ទ
  2. ជ្រើសរើសកន្លែងបន្ថែមកម្មវិធី
  3. ជ្រើសរើសកម្មវិធីដើម្បីបន្ថែម
  4. លោកអ្នកអាចចូលទៅកាន់កម្មវិធីដែលលោកអ្នកចូលចិត្ត ដោយគ្រាន់តែវាសដៃ ទៅ លើគែមទូរស័ព្ទ ហើយ tap លើកម្មវិធីដែលអ្នកចង់បើក។
  5. ម្យ៉ាងវិញទៀត លោកអ្នក អាចបន្ថែមកម្មវិធីដោយផ្ទាល់ចេញពីគែមទូរស័ព្ទ ដោយគ្រាន់តែវាសដៃ រួចចុចសញ្ញា បូក(+) និងជ្រើសរើសកម្មវិធីតែម្តង។



Edge Lighting: បើកពន្លឺនៅគែមទូរស័ព្ទ
ទោះបីជាបិទសម្លេងរោទិ៍របស់ទូរស័ព្ទ Galaxy S6 edge+ ក៏លោកអ្នកអាចនៅដឹងថាមាន អ្នកទូរស័ព្ទមក ឬមាន notifications ។ ទោះបីជានៅ ពេលអ្នកផ្កាប់អេក្រង់ទូរស័ព្ទចុះ ក៏ដោយ ក៏លោកអ្នកអាច ឃើញពន្លឺចេញពីគែមទូរស័ព្ទដែរ។ ប្រសិនបើលោកអ្នកបើក People Edge ឡើង វានឹងលោតពណ៌ ដែលឆ្លើយតបនឹង ការកំណត់របស់ My people។ 

លើសពីនេះទៅទៀត លោកអ្នកអាចកំណត់ឲ្យមានការឆ្លើយតបដោយស្វ័យប្រវត្តិនៅពេល ដែលមានទូរស័ព្ទមកដោយមិន ចាំបាច់និយាយ  ដោយមិនបាច់ផ្ងារទូរស័ព្ទឡើង ឬក៏ចុចទទួល ទូរស័ព្ទ។

វិធីប្រើ៖

  1. បើកទូរស័ព្ទឡើង
  2. ដោយគ្រាន់តែ Tap លើ Quick reply ដើម្បីកំណត់ឲ្យបដិសេធការទូរស័ព្ទចូលដោយ ផ្ញើសារប្រាប់អ្នកទូរស័ព្ទមក។ ដាក់ម្រាមដៃរបស់អ្នកនៅលើ heart rate sensor ឲ្យបាន២ វិនាទី នៅពេលដែលទូរស័ព្ទផ្កាប់ចុះ
  3. រួចកំណត់សារដែលត្រូវឆ្លើយតប។ 

Information Stream: គ្រប់គ្រងព័ត៌មានដែលអ្នកចាប់អារម្មណ៍
អ្នកអាចកំណត់ព័ត៌មានដែលត្រូវបង្ហាញនៅលើ Galaxy S6 edge+ ជាពិសេសគឺព័ត៌មានដែល អ្នកចាប់អារម្មណ៍ឲ្យនៅលើគែម អេក្រង់ នៅពេលដែលទូរស័ព្ទកំពុងបិទ ឬ ផ្កាប់ចុះ។ អ្នក ប្រហែលជាចាប់អារម្មណ៍លើ ព័ត៌មានផ្សេងៗដូចជាព័ត៌មានកម្សាន្ត លទ្ធផលបាល់ទាត់ ឬ មើលស្តុកទីផ្សារជាដើម។ ប្រសិនបើអ្នកចង់ដឹង ចង់លឺព័ត៌មានទាំងនេះ អ្នកអាចដាក់ឲ្យវា លោតបង្ហាញឡើងជានិច្ចតាម ដែលអ្នកចង់បាន។

វិធីប្រើ៖

  1.  បើកទូរស័ព្ទ
  2. សូមជ្រើសរើស Manage feeds
  3. សូមជ្រើសរើសព័ត៌មានថ្មីៗដែលអ្នកចង់ឲ្យបង្ហាញ ដោយឆែកមើលតារាងដែលមាន ឬការដោនឡូតថ្មីៗ
  4. សូម Tap លើ Recorder កំណត់ការបង្ហាញថ្មីៗដែលអ្នកចង់បាន
  5. សូមចុចឲ្យជាប់និងទាញព័ត៌មានដាក់តាមលំដាប់ដែលអ្នកចង់បាន
  6. ត្រឡប់ទៅ Information stream menu និងជ្រើសរើស Edge screen ដើម្បីជ្រើសរើស រយៈពេលដែលអ្នកចង់ឲ្យបង្ហាញព័ត៌មាន
  7. នៅត្រង់ម៉ីនុយបង្ហាញព័ត៌មាន សូមជ្រើសរើស Weather ដើម្បីផ្លាស់ប្តូរ ឬកែសម្រួលការ បង្ហាញអំពីព្យាករណ៍អាកាសធាតុ
  8. ដើម្បីអានព័ត៌មានថ្មីៗ សូមវាសម្រាមដៃរបស់អ្នកនៅគែមអេក្រង់ និងវាសម្រាមដៃ ត្រឡប់ទៅវិញនៅពេលអេក្រង់ទូរស័ព្ទកំពុងបិទ។ ដើម្បីអានព័ត៌មានផ្សេងៗ អ្នកអាច វាសម្រាមដៃចុះឬឡើងនៅគែមអេក្រង់ ។


Night Clock: ដំណើរការគ្រប់ពេលវេលា និងងាយស្រួលមើល
អ្នកអាចប្រើទូរស័ព្ទដៃ ធ្វើជានាឡិកា ឬជានាឡិការោទិ៍ ដើម្បីដាស់អ្នកពីដំណេក។ ប៉ុន្តែអ្នកប្រហែលជា មិនចូលចិត្តមើលអេក្រង់ ចាំងភ្នែកខ្លាំងនៅពេលយប់។ Night clock នៅលើទូរស័ព្ទ Galaxy S6 edge+ អាចធ្វើឲ្យនាឡិកា នៅលើគែមអេក្រង់ មានពន្លឺស្រាល នៅពេលដែលអេក្រង់ធំ បិទ ឬអ្នកផ្កាប់ទូរស័ព្ទចុះ។

វិធីប្រើ៖

  1. បើកទូរស័ព្ទ
  2. កំណត់ម៉ោងចាប់ផ្តើមនិងម៉ោងបញ្ចប់ ដែលអ្នកចង់ឲ្យ Night clock បង្ហាញនៅ លើអេក្រង់ទូរស័ព្ទរបស់អ្នក (អ្នកអាចដាក់ Night clock យូរបំផុតបាន12ម៉ោង)

ឆ្វេង? ស្តាំ? ដៃធំ? ម្រាមតូច? វាគ្មានអ្វីជាបញ្ហាទេ ដូចដែលអ្នកធ្លាប់ដាក់កម្មវិធីនៅលើគែម អេក្រង់ មិនថានៅខាងឆ្វេង ឬស្តាំទេ ដើម្បីផ្តល់ភាពងាយ ស្រួលក្នុងការប្រើប្រាស់។ អ្នកអាចកំណត់ Edge handle នៅតាមទីតាំងដែលអ្នកចង់បាន ដើម្បីងាយស្រួលក្នុងការ ប្រើប្រាស់ edge screen ។

វិធីប្រើ៖ 

  1. ដើម្បីប្តូរទីតាំងនៃគែមទូរស័ព្ទ លោកអ្នក tap នៅលើសញ្ញាព្រួញ រួចទាញវាទៅកាន់ ទីតាំង គែមអេក្រង់ដែលអ្នកចង់បាន
  2. tap លើ Show Edge screen ដើម្បីជ្រើសរើសអេក្រង់ដែលអ្នកចង់ឲ្យវាបង្ហាញ (អេក្រង់ទាំងអស់ ទាំងអេក្រង់ដើម និងអេក្រង់ដែលចាក់សោរហើយ)
  3. នៅលើម៉ីនុយ Edge screen សូមជ្រើសរើសទីតាំងដែលអ្នកចង់បង្ហាញ Edge screen ថាតើខាងស្តាំ ឬ ខាងឆ្វេង៕ 

អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd
​គឺជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិជ្ជា​ដោយ​ផ្តល់​លទ្ធភាព​ ថ្មីៗ​ជូន​មនុស្ស​គ្រប់រូប គ្រប់​ទី កន្លែង​។ តាមរយៈ ការបង្កើត​ថ្មី និង​របកគំហើញ​ឥតឈប់ឈរ យើង​កំពុងតែ​ផ្លាស់ប្តូរ​ឲ្យ​កាន់តែ ប្រសើរឡើង​នូវ​ពិភព ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍ ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេងៗ ដោយ​ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ប្រព័ន្ធ  LED​។ យើង​មាន​បុគ្គលិក​ចំនួន 307.000 នាក់ នៅ​ទូទាំង 84 ប្រទេស​ដោយមាន​បរិមាណ​លក់​ប្រចាំឆ្នាំ ចំនួន 196 ពាន់​លាន​ដុល្លារ អាមេរិក​។​
​ព័ត៌មាន​បន្ថែម សូម​មើល​គេហទំព័រ​www.samsung.com​និង global.samsungtomorrow.com  

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]