កណ្តាល : អធិការនគរបាលស្រុកកោះធំ លោក ឈឿន ប៊ុនឆន បានឲ្យដឹងថា នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ កម្លាំងរបស់អធិកាដ្ឋាន សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ បានចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ជាច្រើនទីតាំង ដែលស្ថិតនៅភូមិកំពង់កុង ឃុំកំពង់កុង ភូមិចំការដូង ឃុំលើកដែក ភូមិទួលស្វាយ ឃុំលើកដែក និង ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ដោយឃាត់ខ្លួន មនុស្ស១៦នាក់ វត្ថុតាំងជាច្រើន។

អធិការនគរបាលរូបនេះ បានបន្តថា ក្រោយការចុះបង្ក្រាបកម្លាំងរបស់លោក បានដកហូត-បៀរចំនួន ៣៥៦ សន្លឹក
-កំរាលចំនួន ០៧
-ស្បែកជើង ០៧ គូ
-ឡតូ ៩០ គ្រាប់ ក្រដាសកាតុង ១៦ សន្លឹក
-ឆ្នោតវៀតណាម ៥០ សន្លឹក
-ទូរស័ព្ទចល័ត ០១ គ្រឿង។

លោក ឈឿន ប៊ុនឆន បន្តថា នៅរសៀលថ្ងៃនេះ កម្លាំងអធិការដ្ឋានសហការរួមជាមួយប៉ុស្តិ៍ កំពង់កុង លើកដែក ជ្រោយតាកែវ ពោធិបាន និង សំពៅពូន បានល្បាត និងរឹតបណ្តឹងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ក៏ពើបប្រទះនឹងអ្នកប្រព្រឹត្តល្បែងស៊ីសង ខុសច្បាប់ជាច្រើនវង់ផ្សេងៗគ្នា ដែលកន្លងមកខាងប៉ុស្តិ៍នគរបាលរដ្ឋបាល បានធ្វើការអប់រំជាច្រើនលើក ច្រើនសា ក៏ប៉ុន្តែពួកគាត់ភ្លេចអស់ភាពខ្លាច និងនៅតែហ៊ានប្រព្រឹត្តផ្គើននឹងច្បាប់រដ្ឋ ហើយពួកគាត់ឈ្លក់វង្វេង ភ្លេចការងារចំការស្រែ និង មើលថែកូនចៅ ។ ដោយហេតុផលបង្ការក្រែងអ្នកប្រព្រឹត្តនេះ ឈានទៅប្រព្រឹត្តបទល្មើសផ្សេងៗ ដែលនឹងបង្កគ្រោះថ្នាក់ដល់សន្តិសុខសង្គម កម្លាំងអធិការដ្ឋានសម្រេចបង្រ្កាប និងបន្តអនុវត្តតាមនីតិវិធីច្បាប់ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូន មកកាន់អធិការដ្ឋាននគរបាលស្រកកោះធំ ដើម្បីសាកសួរ និងកសាងសុំណុំរឿងតាមនីតិវិធីច្បាប់ ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កាតុ