កំពង់ឆ្នាំង ៖ បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនភ្លាមៗ ទៅកាន់មន្ទីរពេទ្យ ខេត្ដដើម្បីធ្វើការសង្គ្រោះបន្ទាន់ បន្ទាប់ពីមាន ជនមិនស្គាល់មុខ បានគប់គ្រាប់ បែកចូលក្នុង ផ្ទះ ខណៈជនរងគ្រោះកំពុងអង្គុយលេបថ្នាំ លើគ្រែក្រោមផ្ទះ កាលពីវេលាម៉ោង ១០ និង ៣០នាទីយប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១២ ស្ថិតនៅភូមិតាលោ ឃុំជើងគ្រាវ ស្រុករលា ប្អៀរ ខេត្ដកំពង់ឆ្នាំង ។

យោងតាមមន្ដ្រីនគរបាលមូលដ្ឋានមិន ទាន់បានបញ្ជាក់មូលហេតុពិតប្រាកដ នៃ សកម្មភាពគប់គ្រាប់បែកខាងលើនេះទេ ខណៈប្រជាពលរដ្ឋនៅក្នុងភូមិ បានឱ្យដឹងថា  ទំនងមកពីរឿងគំនុំ ។

យោងតាមសមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ ថា ជនរងគ្រោះមានឈ្មោះ ពិន ខន អាយុ ៤២ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ហើយមុន ពេលកើតហេតុ ជនរងគ្រោះទើប នឹងមកពី មើលជំងឺមិត្ដភ័ក្ដិនៅក្នុងភូមិ។ពេលមកដល់ ផ្ទះខណៈកំពុងអង្គុយលើគ្រែ ដើម្បីលេបថ្នាំ ដែលប្រពន្ធរបស់ខ្លួនយកឱ្យ ស្រាប់តែមាន ជនមិនស្គាល់មុខ បានគប់គ្រាប់បែកចូលក្នុង ផ្ទះ បណ្ដាលឱ្យជនរងគ្រោះរងរបួសធ្ងន់ ។

នាយប៉ុស្ដិ៍នគរបាល ឃុំជើងគ្រាវ លោក ម៉ូត យូ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទថា មូលហេតុពិតប្រាកដខាង សមត្ថកិច្ច និងអាជ្ញាធរមិនទាន់បាន បញ្ជាក់ នៅឡើយទេ ដោយរកមូលហេតុមិនទាន់ ឃើញ ខណៈជនរងគ្រោះកំពុងសន្លប់នៅ ពេទ្យនៅឡើយ ។

នាយប៉ុស្ដិ៍នគរបាលរូបនេះ បានច្រាន ចោលការលើកឡើងមួយចំនួនថា ជនរង គ្រោះជាអ្នកចេះអាប ធ្មប់ ទើបបណ្ដាលឱ្យ មានគំនុំ ហើយឈានទៅដល់ការប្រើ សកម្ម ភាពគប់គ្រាប់បែកយ៉ាងដូច្នេះ ប៉ុន្ដែ លោក អះអាងថា មានតែបងប្អូនរបស់ជនរងគ្រោះ នោះទេ ដែលមានគ្រូសន្ធិត។លោក ម៉ូត យូ បាន បន្ដថា ជនរងគ្រោះ អតីតអ្នកស្រុកស្វាយ រៀង ហើយមករស់នៅក្នុងភូមិឃុំកើតហេតុ អស់រយៈពេលប្រមាណ១០ ឆ្នាំមកហើយ។

ទោះជាយ៉ាងណា កម្លាំងសមត្ថកិច្ចមូល ដ្ឋាន រួមសហការជាមួយកម្លាំងសមត្ថកិច្ច ជំនាញ បាន និងកំពុងធ្វើការស្រាវជ្រាវយ៉ាង យកចិត្ដទុកដាក់ ដើម្បីស្វែងរកជន ដៃដល់ យកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ ៕

ដោយ ៖ ចាន់ ធី

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]