LINE@ ជា​កម្មវិធីទំនាក់ទំនងអាជីវកម្មមួយ ដែលអនុញ្ញាតិអោយលោកអ្នក​អាចធ្វើការ ពង្រីកទំនាក់ ទំនងអាជីវកម្ម ទៅកាន់អតិថិជន កាន់តែងាយស្រួល​ ដោយ​គ្រាន់តែភ្ជាប់គណនី​ LINE​ របស់លោកអ្នកមក កាន់កម្មវិធី LINE@នេះ។

បច្ចុប្បន្ននេះ អ្នកប្រើប្រាស់​កម្មវិធី LINE@ មួយចំនួន​មិនទាន់បានយល់ពីវីធីប្រើប្រាស់ និង​អត្ថប្រយោជន៏នៃ កម្មវិធីនេះនៅឡើយទេ ដូច្នេះ នៅខាងក្រោមនេះនឹង​ មាន​ការបង្ហាញពី មូលដ្ឋាននៃបង្កើត​​ និងផ្នែកសំខាន់ៗរបស់កម្មវិធីLINE@ ។​​

ក. Open Account
លោកអ្នក អាចធ្វើការទាញយក កម្មវិធី LINE@ ដោយឥតគិតថ្លៃ និងងាយស្រួល ដោយគ្រាន់តែ ចូលទៅកាន់​ App Store ឬ Google Play រួចវាយពាក្យ LINEat ទៅក្នុងប្រអប់ Search ឬចុចតាម Link នេះសំរាប់ Android : https://goo.gl/nfYVHY សម្រាប់ iOS : https://goo.gl/LI9eBC ក៏បាន។​

បន្ទាប់ពី ការទាញយក​​​​កម្មវិធី LINE@​ ហើយ​​ លោកអ្នកត្រូវចុះឈ្មោះ​គណនីរបស់កម្មវិធី LINE@ របស់លោកអ្នក ​ឬ ចុចតាម​ Link https://youtu.be/XimOGLJkn64​ នេះ​សំរាប់​ ការ​ចូលមើលវីដេអូ​ ពីការចុះឈ្មោះ​គណនី របស់កម្មវិធី LINE@។

បន្ថែមពីនេះទៀត​ លោក​អ្នកក៏អាច​ ផ្តល់សិទ្ធឲ្យអ្នកផ្សេងទៀតក្នុង​កាន់គណនីរបស់កម្មវិធី LINE@ ហើយ វិធីក្នុងផ្តល់សិទ្ធ​​ សូមចុច Link​​​ https://youtu.be/ZlxNg8GbWqY​​ នេះសំរាប់​ការ​ចូលមើល វីដេអូបន្ថែម។​

ខ. Account Setting

ចំណែកឯចំណុច Account​ Setting​ នេះវិញ លោកអ្នក ​អាចបំពេញនូវអាស័យដ្នាន ទីតាំង លេខទូរសព្ទ និង​ព័ត៌មាន​អាជីវកម្មរបស់ លោកអ្នកនៅក្នុង Account Page ​បាន ​ឬ​ ក៏ចុច Link https://youtu.be/edfcPqmwUcY​  នេះសំរាប់​ចូលមើលវីដេអូពីការ ណែនាំឲ្យកាន់ តែលំអិត។​

ជាងនេះទៅទៀត លោក​អ្នកក៏អាច​រៀបចំនិង សរសេរសារស្វាគមន៏ ហើយផ្ញើរទៅកាន់អតិថជន ដែលនឹង ជាមិត្តរបស់អ្នក ​ ឬ​ក៏​លោកអ្នកអាច ចុច Link​ https://youtu.be/Up0tSP79_V0 នេះសំរាប់​​ចូលមើល វីដេអូពីការណែនាំឲ្យកាន់តែលំអិត។​

កាន់តែពិសេស​ ក្នុងផែ្នកសំខាន់របស់កម្មវិធី LINE@ ក៏មានរៀបចំជា Digital Coupons (មានរង្វាន់ ពិសេស​) សំរាប់ផ្ញើរជូនទៅកាន់ អតិថិជន បន្ទាប់ពី add គណនី​ LINE@ របស់លោកអ្នក​​ ឬ​ក៏​លោក អ្នកអាចចុច​ Link​ https://youtu.be/Z4kftkXsPz8 នេះសំរាប់​ចូលមើលវីដេអូពី ការណែនាំឲ្យកាន់ តែលំអិត។  ។​

គ. Exposure
ទាក់ទងនឹងចំណុច លោក​អ្នកអាច​​ប្រើប្រាស់វិធីសាស្ត្រមួយចំនួនដើម្បីអោយ​អថិជន ស្គាល់គណនី LINE@ បាន ​ដោយមាន​ ការដាក់តាំងនូវ បដាផ្សព្វផ្សាយ នៅក្នុងហាងរបស់លោកអ្នក​ ដែលមាន ID មាន QR code របស់គណនី LINE@ ហាងលោកអ្នក។​

ឃ. Add Friend
ដើម្បីទទួលបានមិត្តភក្តិកាន់តែច្រើន នៅក្នុងគណនីលោកអ្នក! លោកអ្នកគ្រាន់តែ ត្រូវការជំនួយ ពីបុគ្គលិកក្នុងហាង ឲ្យណែនាំ ID រឺ Scanned QR Code របស់ គណនី LINE@ ទៅកាន់អតិថជិន ដែលពុំស្គាល់ពីមុនមក បន្ថែមទៀតនោះ លោកអ្នកក៏អាចផ្ញើរ Invitation ទៅកាន់មិត្តនៅក្នុង LINE app ចំនួន ១០​នាក់ ដើម្បីអោយគេ ​Add គណនី LINE@ របស់លោកអ្នក ​​ ឬក៏​លោកអ្នកអាចចុច​ Link​  https://youtu.be/XWvcFVaIjao​ ​នេះសំរាប់​ចូលមើលវីដេអូ ។ សំរាប់ការប្រើប្រាស់ ផ្សេងៗជាច្រើនទៀត អាចចុចទីនេះ  ។

បញ្ចូលអត្ថបទដោយ​ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]