ភ្នំពេញ៖ ក្រុមហ៊ុន LG Electronics និងក្រុមហ៊ុន G Gear បានប្រារព្ធនូវពិធីសម្ពោធ សាខាថ្មីមួយទៀតគឺសាខា LG BRANDSHOP ខេមកូស៊ីធី នៅក្នុងរាជធានីភ្នំពេញ ដោយកម្មវិធីនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅអគារលេខ ០៦-០៧ ផ្លូវឧកញ៉ា ម៉ុង ឬទ្ធី។

ដោយសារតែមានតម្រូវការ កាន់តែច្រើននិងដើម្បី បម្រើសេវាកម្មជូនដល់ អតិថិជនទាំងអស់ឲ្យកាន់តែ មានភាពងាយស្រួល និងសំបូរបែបថែមទៀត ក្រុមហ៊ុន G Gear និងក្រុមហ៊ុន LG Electronics បានបើកបន្ថែមនូវសាខា LG BRANDSHOP ថ្មីមួយទៀត នៅតំបន់ខេមកូស៊ីធី ក្នុងរាជធានីភ្នំពេញ។

សាខាថ្មីនេះគឺជា សាខាទី៦ ហើយបន្ទាប់ពីយើងទទួលជោគជ័យ ក្នុងការបើកសាខាចំនួន ៥មកហើយ ដែលមានទីតាំងស្ថិតនៅ រាជធានីភ្នំពេញ (មហាវិថីព្រះមុនីវង្ស) ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តកំពង់ចាម និងខេត្តកំពង់សោម។ LG BRANDSHOP សាខាខេមកូស៊ីធីថ្មីនេះ គឺមានការដាក់បង្ហាញ និងលក់នូវរាល់ផលិតផលរបស់ LG ទាំងអស់ដែលមានដូចជា ទូរទស្សន៍ ​ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីនបោកសម្លៀកបំពាក់ ឧបករណ៍បំពងសម្លេង ទូរស័ព្ទដៃ​ និងគ្រឿងអេឡិចត្រូនិក ជាច្រើនផ្សេងទៀត ដែ​លសុទ្ធសឹងតែជា ផលិតផលទំនើបៗ និងម៉ូដែលថ្មីៗ​ ចុងក្រោយគេបង្អស់របស់ LG។ បន្ថែមជាងនេះទៀត សាខាថ្មីនេះក៏មានបម្រើ ផ្នែកសេវាកម្មជួសជុល ថែទាំង និងផ្តល់ប្រឹក្សាអំពីការប្រើប្រាស់ ផលិតផលរបស់ LG ផងដែរ។

នាក្នុងឱកាសនេះ លោកឧកញ៉ា​ សុខ ពិសិដ្ឋ ​អគ្គនាយកក្រុមហ៊ុន G Gear បានមានប្រសាសន៍ថា “មូលហេតុដែលក្រុមហ៊ុន យើងខ្ញុំធ្វើការបើកសម្ពោធសាខា LG Brandshop ទី៦នេះគឺដោយសារតែ កន្លងមកក្រុមហ៊ុនទទួលបានភាពជោគជ័យ លើការបើកសម្ពោធសាខាមុនៗ ហើយក៏ស្របពេលនឹង តម្រូវការគ្រឿងអេឡិចត្រូនិក មានការកើនឡើងនៅក្នុង រាជធានីភ្នំពេញ ជាពិសេសនៅក្នុងខណ្ឌ ឬស្សីកែវ នេះតែម្តង។ តាមរយៈការបើកសម្ពោធសាខា LG Brandshop នេះ​ ក្រុមហ៊ុនយើងខ្ញុំ សង្ឃឹមយ៉ាងជឿជាក់ ថាសាខាថ្មីនេះនឹងអាចបំពេញ តម្រូវការជូនអតិថិជនបាន គ្រប់គ្រាន់ផងដែរ”។​

លោក Bong Soak Kim ​អគ្គនាយកក្រុមហ៊ុន LG ប្រចាំប្រទេសកម្ពុជា ក៏បានមានប្រសាសន៍ដែរថា “​ក្នុងនាមជាម៉ាកដែលនាំមុខគេ ក្នុងពិភពលោក​ យើងខ្ញុំតែងតែផ្តោតការយកចិត្តទុកដាក់ ខ្ពស់ក្នុងការផ្តល់នូវបទពិសោធន៍ថ្មីៗ ជានិច្ចសម្រាប់អតិថិជនរបស់យើង។ យើងខ្ញុំមិនត្រឹមតែផលិត បាននូវផលិតផលទំនើបៗដូចជា LG Cinema 3D, OLED TV និង Ultra HD Tvs, ទូរស័ព្ទស្មាតហ្វូន LG G4 រួមទាំងសំភារៈប្រើប្រាស់ក្នុងផ្ទះទំនើបៗ ប៉ុណ្ណោះនោះទេ យ៉ាងណាមិញ វត្តមានរបស់ហាង LG Brandshop នឹងផ្តល់ឲ្យអតិថិជនកម្ពុជា អាចធ្វើការមកទស្សនា និងធ្វើតេស្តសាកល្បង មើលផលិតផលអមទៅដោយ បរិយាកាសដ៏មានផាសុកភាព ដែលអាចឆ្លើយតបទៅនឹង តម្រូវការរបស់អតិថិជនគ្រប់ៗគ្នា”។​

ដើម្បីអបអរក្នុងឱកាសបើកសម្ពោធនេះ ក្រុម​ហ៊ុនក៏បានរៀបចំឲ្យមាន នូវកម្មវិធីលក់បញ្ចុះតម្លៃ យ៉ាងពិសេស​សម្រាប់រាល់ការជាវផលិតផល LG ពីសាខា LG BRANDSHOP ខេមកូស៊ីធី ដែលមានរយៈពេល ៣ថ្ងៃ ​ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកានេះ។ រាល់ផលិតផលរបស់ LG BRANDSHOP គឺជាផលិតផលសុទ្ធ ដែលមានការធានាក្នុងការ ជួសជុលនិងត្រួតពិនិត្យត្រឹមត្រូវ៕



បញ្ចូលអត្ថបទដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]