ខេត្តកណ្តាល ៖ ​ក្មេងស្រី​អាយុ​៣​ឆ្នាំ​ម្នាក់​បាន​ស្លាប់​បាត់​​បង​់ជីវិត​​យ៉ាង​អាណោច​អាធ័ម​​ ដោយ​សារ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់​ដាយ​ ដឹក​ស្រូវ​មួយ​គ្រឿង​​បើក​កិន ខណៈ​​ក្មេង​ស្រី​រងគ្រោះ​កំពុង​​អង្គុយ​​លេង​ក្រោម​​រថយន្ត​​នៅពេល​​រថយន្ត​​ឈប់​ស្ងៀម​ កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​១៩ កុ​ម្ភៈ ២០១២ ​​នៅ​ចំណុច​ភូមិ​ស្តៅ​កន្លែង ឃុំ​ដីឥដ្ឋ​ ស្រុកកៀន​ស្វាយ ​។

ក្មេង​ស្រី​រងគ្រោះ​​​ឈ្មោះ​សយ អ៊ី អាយុ​​៣​ឆ្នាំ ​មានទីលំនៅភូមិ-ឃុំ​កើេត​ហេតុ​ខាង​លើ ។ ​មុន​​ពេល​​កើត​ហេតុ​ក្មេងស្រី​រង​គ្រោះ​​បាន​​ទៅ​អង្គុយ​លេង​ដី​នៅ​ក្រោម​រថយន្ត​​ម៉ាក​ហ៊ីយ៉ាន់ដាយ​​​ដែល​ឈប់​ស្ងៀម​​​​​​ដឹក​ស្រូវ ។ លុះ​​​ពេល​រថយន្ត​ប្រមូល​​ស្រូវ​បាន​ពេញ​ ហើយ​​បើក​ចេញ​ដោយ​​អត់​បាន​មើល​ក្រោម​រថយន្ត​ក៏​កិន​ក្មេង​ស្រី​​រង​គ្រោះ​​បណ្តាល​ឱ្យ​បែក​ក្បាល​ស្លាប់​ភ្លាមៗ​តែម្តង ៕

 

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]