បន្ទាប់ពីមានវត្តនៅក្នុងប្រទេសកម្ពុជាបានមួយរយៈខ្លីប៉ុណ្ណោះ កំពូលស្មាតហ្វូនទាំងពីរ របស់សាមសុងកំពុង ទាក់ទាញ បានការចាប់អារម្មណ៍យ៉ាងខ្លាំងពី សំណាក់អ្នកប្រើប្រាស់ស្មាតហ្វូន ទាំងអ្នកបម្រើការងារ ការិយាល័យ និង ក្រុមយុវជន។
បើយោងតាមសំដីរបស់លោក កាង យូរហូរ អ្នកគ្រប់គ្រងផ្នែកលក់នៃហាងលក់ទូរស័ព្ទអប្សរាដែល ជាហាងទូរស័ព្ទដ៏ធំមួយ នៅក្នុងទីក្រុងភ្នំពេញ បានឲ្យដឹងថា សាមសុង Galaxy Note 5 ទទួលបានការពេញ និយមខ្លាំងពីសំណាក់បុគ្គលិកក្រុមហ៊ុន និង មន្ត្រីរាជការ ដោយសារតែមានប៊ិក S Pen និងមានកម្មវិធី ល្អៗងាយស្រួលប្រើ។ ចំនែកឯទូរស័ព្ទសាមសុង Galaxy S6 edge+ វិញមានការពេញនិយម ច្រើនពីសំណាក់ ក្រុមយុវវ័យដែលចូលចិត្តភាពស៊ីវិល័យ។ អតិជនប្រមាណជាង 50% របស់់ហាងទូរស័ព្ទដៃមួយនេះ មានការពេញនិយម ជាខ្លាំងចំពោះទូរស័ព្ទទាំងពីរមូ៉ដែលនេះជាងគេ។
ស្រដៀងគ្នានេះផងដែរ នៅហាងលក់ទូរស័ព្ទហាក់សែរវិញ អតិថិជនភាគច្រើនចូលចិត្ត ប្រើទូរស័ព្ទសាមសុង Galaxy Note 5 និង សាមសុង Galaxy S6 edge+ ដោយសារតែមានកម្មវិធីងាយស្រួល ដោនឡូដ និងងាយស្រួលប្រើ។ បុគ្គលិកផ្នែកលក់ម្នាក់ បានឲ្យដឹងថា បុគ្គលិកក្រុមហ៊ុន និង មន្ត្រីរាជការ ចូលចិត្តប្រើ ទូរស័ព្ទ Galaxy Note 5 ជាងគេ។
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនស្រាវជ្រាវមួយឈ្មោះ GfK បានចេញរបាយការណ៍មួយថា ទូរស័ព្ទសាមសុង Galaxy Note 5 និង Galaxy S6 edge+ មានចំណែកទីផ្សារប្រមាណជា 55% នៃស្មាតហ្វូននៅ ក្នុងប្រទេស កម្ពុជា។ ការស្រាវជ្រាវនេះផ្តោតសំខាន់ ទៅលើ 8 ខេត្តក្រុងសំខាន់ក្នុងប្រទេសកម្ពុជា។
គួររំលឹកផងដែរថា កាលពីខែកញ្ញា កន្លងទៅនេះ Galaxy S6 Edge Plus & Galaxy Note 5 ត្រូវបានបោះឆ្នោត ដោយអ្នកប្រើ អ៊ីនធឺណែតនៅកម្ពុជា ថាជាទូរស័ព្ទ ដែលមានការពេញនិយមបំផុត ដោយប្រៀបធៀបជាមួយទូរស័ព្ទរបស់ ក្រុមហ៊ុន Apple ។ Galaxy S6 Edge Plus ដែលទទួលបានការបោះឆ្នោត ដល់ទៅ 624 សម្លេងខណៈដែល iPhone 6s ទទួលបានការគាំទ្រ ត្រឹមតែ 482 សម្លេង។ ចំណែកឯគូដ៏ពិសេសមួយទៀត ដែលទទួលបានការបោះឆ្នោតច្រើនជាងគេ នោះគឺ Galaxy Note 5 ដែលទទួលបានការបោះឆ្នោត ដល់ទៅ 618 សម្លេង ខណៈដែល iPhone 6s Plus ទទួលបានការបោះ ឆ្នោតត្រឹមតែ 486 សម្លេង។ ភ្លាមៗនោះ ក៏មានអ្នកគាំទ្ររបស់សាមសុង បានបង្ហោះវីដេអូអបអរភាព ជោគជ័យរបស់សាមសុង Galaxy S6 Edge Plus និង Galaxy Note 5 នៅក្នុង Youtube និង Facebook ផងដែរ។
វីដេអូ៖
អំពីក្រុមហ៊ុន Samsung Electronics co., Ltd
គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិជ្ជាដោយផ្តល់លទ្ធភាព ថ្មីៗជូនមនុស្សគ្រប់រូប គ្រប់ទី កន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យកាន់តែ ប្រសើរឡើងនូវពិភព ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗ ដោយប្រើប្រព័ន្ធអគ្គិសនី និងប្រព័ន្ធ LED។ យើងមានបុគ្គលិកចំនួន 307.000 នាក់ នៅទូទាំង 84 ប្រទេសដោយមានបរិមាណលក់ប្រចាំឆ្នាំ ចំនួន 196 ពាន់លានដុល្លារ អាមេរិក។
ព័ត៌មានបន្ថែម សូមមើលគេហទំព័រwww.samsung.comនិង global.samsungtomorrow.com
បញ្ចូលអត្ថបទដោយ ម៉ា
ខ្មែរឡូត
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]