ទន្ទឹមនឹងអ្នកប្រើប្រាស់កំពុងតែទន្ទឹងរងចាំការមករបស់ទូរស័ព្ទជំនាន់ថ្មី របស់ ក្រុមហ៊ុន Apple គឺ iPhone 6s និង  6s Plus ថ្មីៗនេះយើង បានឃើញនៅលើគេហទំព័រ របស់ក្រុមហ៊ុន iOne ដែលជាក្រុមហ៊ុនមាន សិទ្ធិនាំចូលផលិតផល Apple មកព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា iPhone 6s និង6s Plus នឹងមកដល់ជាផ្លូវការ នៅថ្ងៃសុក្រ ទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៥ ខាងមុខនេះ។


នេះគឺជាដំណឹងដ៏ រីករាយអស្ចារ្យចំពេាះលោកអ្នក ដែលកំពុងរងចាំ យ៉ាងអន្ទះសារក្នុង ការប្រើប្រាស់ទូរស័ព្ទ iPhone 6s & 6s Plus ដែលនាំចូល ស្របច្បាប់ដោយក្រុមហ៊ុន iOne។

យើងនឹងតាមដានទាំងអស់គ្នាថាតេីនឹងមានព្រឹត្តិការណ៍អ្វីខ្លះកើតឡើងនៅថ្ងៃទី ១៣ ខែវិច្ឆិកា  ខាងមុខនេះនៅ iOne។ លោកអ្នកអាចស្វែង រកព​ត៌​មាននេះបាន ក្នុងគេហទំព័ររបស់ក្រុមហ៊ុន iOne  តាមរយៈ www.ione2u.com រឺ​ www.facebook.com/iOneCambodia

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]