ក្រោយពេលដែលក្រុមការងារ Sovann2 យើងខ្ញុំបានជំរាបជូនព័ត៍មានមុនៗដែលទាក់ទងនឹង iPhone 5 មកមួយរយះហើយនោះ ថ្ងៃនេះក៍មានដំណឹងទាក់ទងនឹង iPhone 5 មកទៀតហើយ នោះគឺក្រុមហ៊ុនផលិតស្រាមទូរស័ព្ទដៃ ហើយនឹង Screen Protector ដ៍ធំអោយក្រុមហ៊ុន Apple នោះគឺក្រុមហ៊ុន SGP
ក្រុមហ៊ុន SGP បានចេញមកនិយាយដល់ New Product សម្រាប់ iPhone 5 ហើយ ដោយ គេហទំព័រ SGP បានសរសេរមុខគេហទំព័ររបស់ខ្លួនថា
យើងព្រមហើយសម្រាប់ iPhone 5
នៅក្នុងគេហទំព័រ SGP មានការបង្ហាញរូបភាពគំរូ (Prototype) iPhone 5 ខ្លះៗផងដែរ នេះបានន័យថា ក្រុមហ៊ុន SGP ប្រាកដជាបានដឹងនូវព័ត៍មានខ្លះៗនៃ iPhone 5 មកហើយ រឿងប្រវែងរបស់គ្រឿង កំពស់ នឹង អេក្រង់របស់ iPhone 5 ។
ក្រុមហ៊ុន SGP លេងខ្លាំងៗបែបនេះ សំដែងអោយឃើញថា ជិតដល់វេលា iPhone 5 បង្ហាញខ្លួនមែនទែនហើយ ។ ចំពោះឱកាសនៃការបង្ហាញខ្លួន iPhone 5 នៅថ្ងៃទី 12 កញ្ញានោះគឺមានច្រើន ប្រសិនបើមានដំណឹងអ្វីទាក់ទងនឹង iPhone 5 ថ្មីជាងនេះ គេហទំព័រ Sovann2 យើងខ្ញុំសន្យាថានឹងយកមកជូនលោកអ្នកនៅពេលក្រោយទៀតភ្លាមៗ ។
** តាមរូបភាពពីគេហទំព័រ SGP យើងឃើញថា
កាមឺរ៉ាមុខនៅលើ reciever
design សេវានៅដូចដើម
មកព្រមជាមួយ LTE យ៉ាងពិតប្រាកដ
ក្រៅពីនេះផងដែរលោកអ្នកអាចកំម្ម៉ង់ទិញ Screen Protector ការពារកញ្ចក់ iPhone 5 បានហើយក្នុងតម្លៃ $13.99
នៅក្រុមហ៊ុន SGP
ប្រសិនបើលោកអ្នកចង់ដឹង iPhone 5 បង្ហាញខ្លួននៅថ្ងៃណា សូមចុច Like ខ្ញុំបាទនៅក្នុង Facebook នៅទីនេះដើម្បីទទួលដំណឹងបានមុនគេ

ដកស្រង់ពី ៖ សុវណ្ណ២

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]