ជប៉ុន៖ ក្រុមហ៊ុនជប៉ុន ដែលមានឈ្មោះថា NEC បានផលិតផ្ទាំងក្តារចុច (Keyboard Software) យ៉ាងថ្មីស្រឡាង សម្រាប់ប្រើប្រាស់ជាមួយនឹងវ៉ែនតាកុំព្យូទ័រ និងនាឡិកាដៃឆ្លាតវ័យ (Smart Watch) ដើម្បីជាជំនួយដល់ការបង្កើនកម្រិតបច្ចេកវិទ្យា នៅក្នុងរោងចក្រ និងមន្ទីរពេទ្យឲ្យកាន់តែប្រសើរឡើង។

ការបង្កើតថ្មីនេះ មានសក្តានុពលខ្ពស់សម្រាប់ឲ្យអ្នកប្រើប្រាស់ បញ្ចូលទិន្នន័យទាំងឡាយ ដោយមិនចាំបាច់ភ្ជាប់ទៅនឹងក្តារចុចទូទៅឡើយ (Keyboard Hardware) ដែលយើងធ្លាប់តែប្រើប្រាស់រាល់ថ្ងៃ ហើយកម្មវិធីទាំងមូល ដំណើរការយ៉ាងរលូន​ ដោយវ៉ែនតា ដែលមុខងារសម្របសម្រួល។ យើងគ្រាន់តែសំឡឹងមើលនាឡិកា តាមរយៈវ៉ែនតានោះ  វានឹងបង្ហាញនូវ ឧបករណ៍នីមួយៗ ដែលយើងចង់ប្រើប្រាស់សម្រាប់មុខងារផ្សេងៗគ្នា។ បន្ទាប់មក វ៉ែនតានឹងបន្តបង្ហាញ នូវផ្ទាំង Keyboard ដែលលេចចេញនៅលើដៃរបស់អ្នកប្រើប្រាស់តែម្តង ។ នៅពេលដែល យើងវាយប៊ូតុង Keyboard នោះ ដោយប្រើដៃម្ខាងទៀត កាមេរ៉ាដែលនៅលើវ៉ែនតា នឹងប្រាប់ឲ្យដឹង ថាតើប៊ូតុងមួយណាត្រូវបានចុច។

ជាការពិតណាស់ ក្រុមហ៊ុនគ្រឿងអេឡិចត្រូនិច NEC របស់ប្រទេសជប៉ុន មួយនេះ បានបង្កើនប្រព័ន្ធបច្ចេកវិទ្យា អស់ទាំងនេះ ក្នុងគោលបំណង ដើម្បីជួយសម្រួលដល់ការងារក្នុង រោងចក្រ មន្ទីរពេទ្យ និងសហគ្រាសផ្សេងៗទៀត ដែលអ្នកធ្វើការនៅទីនោះ ចង់រក្សាដៃរបស់ពួកគេ ឲ្យនៅទំនេរ តាមតែអាចធ្វើទៅបាន។ ជាក់ស្តែង សម្រាប់អ្នកថែទាំប្រព័ន្ធម៉ាស៊ីន ពួកគេអាចកត់ត្រាសីតុណ្ហភាព សំពាធ និងទិន្នន័យដទៃទៀត យ៉ាងមានភាពងាយស្រួលជាទីបំផុត ហើយចំណែកឯអ្នកធ្វើការក្នុងមន្ទីរពេទ្យវិញ អាចបញ្ចូលនូវរាល់ព័ត៌មានទាំងឡាយ ចូលទៅក្នុងកំណត់ត្រាវេជ្ជសាស្រ្តរបស់អ្នកជម្ងឺ បានយ៉ាងឆាប់រហ័ស។ យ៉ាងណាមិញ តម្លៃរបស់ឧបករណ៍ដ៏អស្ចារ្យមួយឈុតនេះ នឹងត្រូវកំណត់តម្លៃលក់ នៅក្នុងឆ្នាំ ២០១៦​ ខាងមុខ៕

សូមរីករាយ ទស្សនាវីដេអូ ខាងក្រោម៖

 

ប្រភព៖ Asiantown

ដោយ៖ កុសល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]