កុមារម្នាក់ត្រូវបានឪពុករបស់ខ្លួនវាយ និង ខាំរហូតដល់មានស្នាមដានជាប់ពេញខ្លួន ដោយមិនដឹងធ្វើម៉េចទើបរួចខ្លួន មានតែអត់ដង្ហើមធ្វើជាស្លាប់តែម្តង។

ដោយយោងទៅតាមគេហៈទំព័រ Chinabuzz បានអោយដឹងថា ហេតុការណ៍នេះត្រូវបានកើតឡើង កាលពីថ្ងៃទី ៣០ ខែកក្កដា​ ឆ្នាំ ២០១២ ហើយចំពោះកុមារារងគ្រោះមានអាយុ ១២ ឆ្នាំ រីឯឪពុករបស់គេមានអាយុ ៤០ ឆ្នាំ។ ប្រភពព័ត៌មានមិនបានបញ្ជាក់ប្រាប់ថា ម្តាយរបស់គេទៅណានោះទេ ដោយគ្រាន់តែប្រាប់ថា ឪពុករបស់គេមានជំងឺសសៃប្រសាទ។ គួរបញ្ជាក់ផងដែរថា រូបគេកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយនៃប្រទេសចិន ហើយមិនទាន់ញ៉ាំអ្វីឡើយ អស់រយៈពេល ២​ ថ្ងៃមកហើយដោយសារតែភាពភ័យខ្លាច នូវហេតុការណ៍នោះ។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]