ប្រិយមិត្តធ្លាប់បានដឹងនិង ស្គាល់មកហើយ នូវកូនឡានតូចៗ ដែលបញ្ជាដោយប្រើប្រាស់រលកធាតុអាកាស ឥឡូវនេះនេះកូនឡានប្រភេទនេះបាន ប្រែក្លាយខ្លួនមកបញ្ជាដោយប្រើប្រាស់ Smart Phone វិញម្តង។

ដោយយោងទៅតាមគេហៈទំព័របច្ចេកវិទ្យាចិន Micgadget ចុះផ្សាយថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០១២​ បានអោយដឹងថា កាលពីពេលថ្មីៗនេះមានក្រុមហ៊ុនមួយ របស់ប្រទេសចិន បានផលិតកូនឡានបញ្ជាដោយប្រើប្រាស់បច្ចេកវិទ្យា WIFI ដែលបានបំពាក់ក្នុងឡាន ហើយយើងអាចបញ្ជាវា ដោយទូរស័ព្ទ Android និង IOS បានទៀតផង។ តែទោះជាយ៉ាងណាក៏ដោយ ក៏គេមិនទាន់ចេញលក់ជាផ្លូវការដែរ ដោយគ្រាន់តែប្រាប់ថា កូនឡាននេះមានឈ្មោះថា "Phone flying car" និង មានតំលៃស្ទាបស្ទង់ ៤៦ ដុល្លាអាមេរិច។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]