ភ្នំពេញៈ មានការភ្ញាក់ផ្អើល អស់អ្នកភូមិព្រោះតែ មិត្ដភក្ដិ កំសត់កម្ររហូត ដប់ឆ្នាំ ដើរស៊ីចាយហ៊ឺហា ជាមួយគ្នា រាប់ ភ្លេចគ្រាន់តែមួយពព្រិច ភ្នែកកើតរឿង ល្អក់កកររហូតនាំគ្នារត់ ទៅប្ដឹងនគរបាលឱ្យ ស្ទាក់ចាប់ព្រោះ តែមិត្ដភក្ដិខ្ចីម៉ូតូ ទៅយូរពេកកើតការសង្ស័យ រត់ទៅប្ដឹងសមត្ថកិច្ចឱ្យចាប់ ខណៈនោះមិត្ដដែលខ្ចីម៉ូតូ ទៅនោះ បានមកដល់ល្មម ហើយក៏ស្រែកថា ចោរនាំឱ្យផ្អើលអស់អ្នកភូមិ ។ ក្រោយការ សាកសួរពីនគរបាលប៉ុស្ដិ៍រដ្ឋបាល ទើបដឹងថា ម្ចាស់ម៉ូតូបំប៉ោងសភាពការរំខានសមត្ថកិច្ច ព្រោះអ្នកដែលត្រូវចោទប្រកាន់ និងត្រូវជាសំលាញ់ គ្នាផងនោះ មិនមានចេតនាទុច្ចរិតដើម្បី ឆបោកម៉ូតូមិត្ដភក្ដិទេ ។ តាមដែលចម្លើយមិត្ដភក្ដិ ដែលរងការ ចោទ ប្រកាន់នោះ បញ្ជាក់ ថា ពេលខ្ចីម៉ូតូទៅនោះ វាអស់សាំងតាមផ្លូវទើបយូរ ហើយបានកើតរឿងយល់ ច្រឡំនេះ ឡើង។

ដោយសារតែកើតចលាចលពេញភូមិនៅរឿងរ៉ាវចោទមិត្ដភក្ដិបំរុងស៊ីដាច់ម៉ូតូនេះ ទើប សមត្ថកិច្ច បង្ខំចិត្ដ យកភាគីទាំងពីរមកសាកសួរ បន្ថែមនៅអធិការដ្ឋាន ខណ្ឌសែនសុខ ។

លោកប៉ែន ផុន ប្រធានប៉ុស្ដិ៍នគរបាលរដ្ឋបាល សង្កាត់សំរោង បានឱ្យដឹងថា ហេតុការណ៌នេះបានកើតឡើង កាលពីវេលាម៉ោង០៧ ព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១២ នៅចំណុចភូមិឌួង សង្កាត់សំរោង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ មិត្ដភក្ដិដែល ចោទប្រកាន់គេនោះមានឈ្មោះ ឡាយ ប៊ុនលី អាយុ៣១ឆ្នាំ មុខរបរជាកម្មករ និងម្ចាស់ម៉ូតូ ម៉ាកសេ១២៥សេរី២០១០ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ0AZ - 3780 បច្ចុប្បន្នស្នាក់ នៅភូមិឌួង។ ចំណែកជនរងគ្រោះដែលរងការចោទប្រលកាន់នោះមានឈ្មោះ ធឿន ប៊ុនឈាង អាយុ៣១ឆ្នាំ មានមុខរបជា ជាងក្រឡឹង ស្នាក់នៅផ្ទះគ្មានលេខ ភូមិផ្សារ លិច សង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ រឿងរ៉ាវ រវាងសម្លាញ់០២នាក់នេះ ត្រូវបានគេប្រៀបប្រដូចទៅនិងពាក្យថា មិត្ដភក្ដ្រ័របៀបនេះចេះតែរួមសុខ មិនចេះ រួមទុក្ខ មិនរាប់ជាមិត្ដបានទៀតទេ។

ដោយៈជួន សុជាតិ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]