ជាធម្មតាលោកអ្នកចូលចិត្ដចែករំលែកគំនិតថ្មីៗនិងអាម្មណ៍ផ្ទាល់ខ្លួនទៅមនុស្ស ដែលលោកអ្នក ស្គាល់។ សំរាប់អ្នកដែល ប្រើប្រាស់ the Galaxy Note5 និង the Galaxy Tab S2 លោកអ្នក អាចប្រើដើម្បីគូររូប បញ្ជាក់ពីអារម្មណ៍របស់លោកអ្នកព្រម ទាំងចែករំលែក ជាមួយមិត្ត ភ័ក្តិតាមរយៈ PEN.UP ។

PEN.UP គឺជាកម្មវិធីមួយដែលអាចឲ្យលោកអ្នកបង្ហោះ និងចែករំលែករូបគំនូររបស់ លោកអ្នកព្រម ទាំងមានកម្មវិធីធ្វើឲ្យរូបគំនូរ កាន់តែស្អាតថែមទៀត ដោយប្រើប៊ិក S Pen នេះ។ លោកអ្នកគ្រាន់ តែចុះឈ្មោះប្រើកម្មវិធីនេះជាមួយនឹងគណនី បណ្តាញសង្គម ដែលលោកអ្នកកំពុង ប្រើដូចជា Facebook និង Tweeter ជាដើម។ តោះយើងនាំគ្នាទៅមើលទាំងអស់គ្នាថា PEN.UP គេប្រើដូចម៉្តេចទៅ ។

PEN.UP មិនត្រឹមតែអាចឲ្យលោកអ្នកចែករំលែករូបគំនូរបស់លោកអ្នកនោះទេ លោក អ្នកក៏អាចប្រើវាជាមួយ apps ផ្សេងដទៃទៀត ដើម្បីគូរគំនូរបាន កាន់តែស្អាត។ វិចិត្រករ ជនកូរ៉េម្នាក់ឈ្មោះ ម៉ុនភិកបានប្រើ PEN.UP និង Infinite Painter ដើម្បីគូររូប ក្មេងស្រីម្នាក់ ដោយប្រើថេប្លិត។ រូបគំនូរនេះពិតជាមាន លក្ខណៈដូចរូប ពិតណាស់។ មុនដំបូងគាត់ គ្រាន់តែចាប់ផ្តើម គូសខ្វៀសចុះ ឡើងបន្តិចប៉ុណ្ណោះ បន្ទាប់មកទើបលេចចេញ នូវ រូបភាពដ៏ ស្រស់ស្អាតមួយ។ លោក ម៉ុនភិក ក៏បានបង្ហាញនូវវិធី សាស្រ្តគូរគំនូរ ទេសភាពផងដែរ។

ចំនែកឯវិចិត្រករ ជុនសឹង ផាក និង ជែសឹង សូ បានរួមគ្នាគូរគំនូរជីវចលដែល មានលក្ខណៈ ប្លែកៗនិង មានភាពរស់រវើកទាក់ទាញ អ្នកទស្សនា។ គាត់បានគូររូប ខ្លាឃ្មុំនៅតំបន់ប៉ូល ដែលមានពណ៌ស ដូចព្រិល រួចហើយពួកគាត់បានបង្ហោះ រូបចូល ទៅក្នុង PEN.UP បន្ទាប់ពីគូរចប់ដើម្បី ចែករំលែក ជាមួយអ្នកផ្សេងដ៏ទៃទៀត។

តាមរយៈវិដេអូមួយនេះ កញ្ញា ប៊ុន បង្ហាញពីការគូររូបបន្ថែមទៅលើរូបថតដែលជាការ ដាក់បញ្ចូល គ្នានូវរូបភាពពិត និងរូបគំនូរ ដោយប្រើកម្មវិធី ArtFlow app ។ គាត់បានគូរ បន្ថែមរូបមនុស្សយន្ត ទៅលើរូបទេសភាព មួយដ៏ស្អាតដោយប្រើវិធីងាយៗ។ បន្ទាប់មក គាត់ក៏បានបង្ហាញ ពីរបៀបបង្ហោះរូបគំនូរ នេះចូលទៅក្នុង PEN.UP  ផងដែរ។

ទាំងនេះគឺជាវិធីងាយក្នុងការប្រើប៊ិក S Pen គូររូបជាមួយកម្មវីធី PEN.UP ដើម្បីចែករំលែក នូវអារម្មណ៍ និងភាពច្នៃប្រឌិតរបស់លោកអ្នក។ មិនថាលោកអ្នកប្រើ Galaxy Note5 ឬក៏ Galaxy Tab S2 លោកអ្នកសុទ្ធតែអាចបង្ហាញសមត្ថភាពសិល្បៈបានដូចគ្នា។ សាមសុង ជួយឲ្យ លោកអ្នកចែក រំលែកពីបទពិសោធន៍និងអារម្មណ៍កាន់តែងាយស្រួលជាងមុន។





អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd
​គឺជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិជ្ជា​ដោយ​ផ្តល់​លទ្ធភាព​ ថ្មីៗ​ជូន​មនុស្ស​ គ្រប់រូប គ្រប់​ទី កន្លែង​។ តាមរយៈ ការបង្កើត​ថ្មី និង​របកគំហើញ​ឥតឈប់ឈរ យើង​កំពុងតែ​ផ្លាស់ប្តូរ​ឲ្យ​កាន់តែ ប្រសើរឡើង​នូវ​ពិភព ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍ ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេងៗ ដោយ​ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ប្រព័ន្ធ  LED​។ យើង​មាន​បុគ្គលិក​ចំនួន 307.000 នាក់ នៅ​ទូទាំង 84 ប្រទេស​ដោយមាន​បរិមាណ​លក់​ប្រចាំឆ្នាំ ចំនួន 196 ពាន់​លាន​ដុល្លារ អាមេរិក​។​
​ព័ត៌មាន​បន្ថែម សូម​មើល​គេហទំព័រ​www.samsung.com​និង global.samsungtomorrow.com

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]