រឿងដ៏ចំលែកមួយបានកើតឡើង គឺមានលោកយាយ ម្នាក់បានយកតុក្កតាជ័រ មួយទៅចងនឹងដើមឈើ ហើយបានប្រាប់ថា គាត់ធ្វើបែបនេះដើម្បីអោយអ្នកបើកបរ បន្ថយល្បឿនក្នុងពេលបើកបរ និង ចៀសវាងគ្រោះជាយថាហេតុផ្សេងៗ។

ដោយយោងទៅតាមគេហៈទំព័រ BeijingCream របស់ប្រទេសចិន ចុះផ្សាយនៅថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០១២ បានអោយដឹងថាមានលោកយាយ ម្នាក់រួមជាមួយនឹងមិត្តភក្តិរបស់គាត់ បាននាំគ្នា ចងតុក្កតាជ័រជាប់នឹង ដើមឈើ។ នៅពេលដែលអ្នកយកព័ត៌មានទៅសួរគាត់ គាត់បាននិយាយថា នៅពេលដែលអ្នកបើកបរឃើញហើយ ពួកគេនឹងបន្ថយល្បឿនមើលជាមិនខាន ដូច្នេះហើយវានឹងអាចកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ចរាចរណ៍។ តើទោះជាយ៉ាងណាក៏ដោយចុះ បើសិនជាអ្នកបើកបរទាំងអស់រវល់តែមើលតុក្កតា អត់បានមើលផ្លូវ វាទៅជាយ៉ាងម៉េចវិញ ? សូមប្រិយមិត្តជួយបញ្ចេញមតិ។

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]