បន្ទាប់ពីពិធីចូលឆ្នាំចិនបានបញ្ចប់ទៅ តារាក្មេងនិងមានមុខមាត់ស្លូតបូតម្នាក់បានរះឡើង។ នាងមិនបានធ្វើអោយខ្លួននាងល្បីតាមរយៈការថតអាក្រាត រឺក៏ស្លៀកសំលៀកបំពាក់ស៊ិចស៊ី នោះទេ។

នាងបានក្លាយជាតារាល្បីតាម រយៈអាល់ប៊ុមរូបភាពដែល នាងស្លៀកសំលៀកបំពាក់ប្រពៃណីចិន។

គេគ្រប់គ្នាស្រឡាញ់នូវមុខមាត់ដ៏ស្លូតបូត របស់នាងណាស់ នាងមានឈ្មោះថាNanSheng Guniang រឺរហ័សនាមថា ក្មេងស្រីដែលរះនៅទិសខាងត្បូងយោងទៅតាមគេហទំព័រ Baidu wiki,ឈ្មោះពិតរបស់នាងគឺ Luo Xiaoyi.

នាងមានអាយុ២០រឺ២១ឆ្នាំមកពីខេត្ត ស៊ីនឈាន់ ហើយនាងធ្លាប់បង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ក្នុងនាមជា តារាកិតិ្តយសក្នុងកម្មវិធីបង្ហាញផលិតផលរបស់ប្រទេស ចិន និង​ កូរ៉េ​ ផងដែរ។

អ្វីដែលយើងបានដឹងតិចតួចពីនាងនោះគឺ នាងស្រឡាញ់ភេទដូចគ្នាហើយពាក្យថា NanSheng បកប្រែថា ភេទប្រុស។

ចំនុចសំខាន់មួយទៀតគឺ នាងបានបង្ហាញថាមនុស្សម្នាក់អាចក្លាយជា តារាក្នុងប្រព័ន្ធអិនធើណិត ចិនបានដោយមិនចាំបាច់ថតអាក្រាតនោះទេ។

ដោយ ៖​ អម្រិត

រៀបចំដោយ Khmerload

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]