បរទេស៖ ជារៀងរាល់ឆ្នាំក្រុមហ៊ុន Apple និង​ Samsung តែងតែប្រកួតប្រជែងគ្នាទាំងទីផ្សារទូរស័ព្ទក្តី ទាំងទីផ្សារថេប្លេតក្តី។ សំរាប់ឆ្នាំនេះស្របពេលដែល ក្រុមហ៊ុន Apple ទើបតែបានបញ្ចេញលក់ កំពូលស្មាតហ្វូន iPhone 6s និង​ 6s plus របស់ខ្លួនរួចមក ក្រុមហ៊ុន Samsung ក៏បានដុតដៃដុតជើងដើម្បីផលិតកំពូលស្មាតហ្វូន ដែលសំរាប់យកមកប្រកួតប្រជែងនឹង​ Apple នោះគឺ Samsung Galaxy S7 Edge។ តែយើងមិនទាន់ មានព័ត៌មានច្បាស់លាស់ពីក្រុមហ៊ុន Samsung មកថា តើវានឹងមានរូបរាងបែបណានៅឡើយនោះទេ។ 

ប៉ុន្តែតារាយូធូបមួយក្រុមឈ្មោះ SCAVidsHD បានបង្ហាញនូវវីដេអូ ស្តីអំពីគំរូរបស់ទូរស័ព្ទ Samsung Galaxy S7 Edge ដែលក្នុងវីដេអូនេះ គេបានឃើញថា Samsung Galaxy S7 Edge នេះនឹងត្រូវបំពាក់មកជាមួយ អេក្រង់ប្រភេទ 2K រួមទាំងមានកាមេរ៉ាមុខទំហំ ៨មេហ្គាភិចសេល និងកាមេរ៉ាខាងក្រោយទំហំ ២១មេហ្គាភិចសេល ផងដែរ ហើយវាក៏បំពាក់មកជាមួយ RAM 4GB ព្រមទាំងរន្ធបំពងសំលេងចំនួន២ នៅខាងមុខផងដែរ។

យ៉ាងណាមិញ នេះគ្រាន់តែជាគំរូប៉ុណ្ណោះ ដែលត្រូវបានគេរំពឹងថាអាចនឹងមានរូបរាង ព្រមទាំងលក្ខណ:សម្បតិ្តដូចនេះ។ យ់ើងត្រូវរង់ចាំរហូតដល់ថ្ងៃក្រុមហ៊ុន Samsung ប្រកាសបង្ហាញខ្លួនពិតប្រាកដ ទើបយើងដឹងថា តើវាពិតជាមានរូបរាងនិងលក្ខណៈសម្បត្តិ បែបនេះមែនឬក៏អត់៕

ចង់ជ្រាបច្បាស់ពីគំរូរបស់វាសិននោះ សូមអញ្ជើញទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

ប្រភព៖ Technobuffalo

ដោយ៖ រិទ្ធីយ៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]