រាជធានីភ្នំពេញ ៖ ​រនាំង​ដែក​​ចែក​​​​ទ្រូង​ផ្លូវ​​ដែល​សាលា​​រាជ​ធានីភ្នំពេញ​​​​​​រៀបចំ​​ ឡើង​​សម្រាប់​​​កាត់​បន្ថយ​​គ្រោះ​ថ្នាក់​​ចរាចរណ៍​​ និង​​សម្រាប់​​សោភ័ណ​ភាព​​​តាម​ផ្លូវ​​សាធាណៈ​​នោះ ​បែរ​ជា​ត្រូវ​រង​​គ្រោះ​ស្ទើរ​តែ​​រាល់​យប់​​ថ្ងៃ​​​ ដោយ​ត្រូវ​​គេ​បើក​​​រថយន្ត​​ ឬ​ម៉ូតូ​​​​បុក​ឱ្យ​បាក់​ខូច​ខាត​​​ដែល​បណ្តាល​មក​ពី​​អ្នក​​​បញ្ជា​យាន​ យន្ត​​​មិន​គោរ​ព​ច្បាប់​​ចរា​ចរណ៍​ ពិសេស​​អ្នក​​​ស្រវឹង​​​​​តែម្តង ​។ ​ជាក់​ស្តែង​យុវវ័យ​​​​១គូ​​​ស្រវឹង​ជោក ជិះ​រថយន្ត​កូរ៉ូឡា​​​១គ្រឿង ​​​​​​​បើក​បុក​រះ​​​រនាំង​ដែក​​ពុះ​ចែក​​ទ្រូង​ផ្លូវ​​បាក់​អស់​​​៥​ផ្ទាំង ​ កាល​​ពី​វេលា​ម៉ោង​​​​៦​និង​២០​នាទី​ព្រឹក​​ថ្ងៃ​ទី​​២ សីហា ​នៅ​លើ​កំណាត់​​មហាវិថី​​សហព័ន្ធ​រុស្ស៊ី​ត្រង់​​​​ចំណុច​ភូមិ​តា​ងួន​​​ សង្កាត់​​​កាកាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ​​។

​តាម​ការ​អះ​អាង​ពី​សមត្ថកិច្ច​​ឱ្យ​ដឹង​ថា រថយន្ត​​​ម៉ាក​កូរ៉ូឡា​​​ ពណ៌​ខ្មៅ ​១គ្រឿង​ បើក​បរ​ដោយបុរស​ម្នាក់​​ឈ្មោះ ​ធុច ​វ៉ាន់ថា អាយុ​​​២៥​ឆ្នាំ  ​ជា​បុគ្គលិក​​​ក្លិប​​ឌីស្កូ​​ទ្រី​ម៉ាត​​ ​មានទីលំនៅ​​ផ្ទះ​លេខ​​​១៩ ​ផ្លូវ​លេខ​​៥៥៤ ​សង្កាត់​​ទឹក​ល្អក់​​២ ខណ្ឌ​ទួលគោក ។  អ្នក​បើក​​បរ​ស្រវឹង​​​ធ្លាក់​ភ្នែក​​​រួម​​ដំណើរ​​ដោយ​ស្រី​​ស្នេហ៍​​ ម្នាក់​​​ក៏​ស្រវឹង​​​ធ្លាក់​ភ្នែក​​​ដេក​លក់​​អត់​ដឹងខ្លួន​​ផង​ដែរ ។

ប្រភព​ព័ត៌មាន​​​​ពី​មន្ត្រី​​សមត្ថកិច្ច​​​បាន​​ឱ្យ​ ដឹង​ថា ​អ្នក​បើក​បរ​​រថយន្ត​​រូបនោះ ​ធ្វើការ​​​ពេល​យប់​​​នៅ​ក្នុង​ក្លិប​​ខាង​លើ​​​ ហើយ​​មិន​ទាន់​​បាន​ដេក​ពួន​​​​ទេ​បាន​​បើក​រថយន្ត​​ជូន​សង្សារ​​​​ចេញ​​ពី​ កន្លែង​ធ្វើ​ការ​​ត្រឡប់​​ទៅ​ផ្ទះ​​នៅ​ក្នុង​ភូមិ​​​​សាស្រ្ត​​សង្កាត់​​​ ចោមចៅ ​តែ​​មិន​បាន​ទៅ​ផ្ទះ​ភ្លាម​​ទេ បែរជា​​បន្ត​ទៅ​លេង​ផ្ទះ​មិត្ត​​ភក្តិ​​​រួច​​​បាន​ជិះ​​រថយន្ត​​​​ត្រឡប់​​ ​​​មក​វិញ ។ ​ពេល​កំពុង​​​​​​បើក​បរ​ក្នុង​​​ទិស​ដៅ​ពីលិច​ទៅ​កើត​ ​ក្នុង​ល្បឿន​លឿន​​​គួរ​​​សម​​​ដោយ​សារ​តែ​​អ​ត់​​បាន​ដេក​ពេញ​មួយ​​យប់​និង ​​​​ស្រវឹង​​​​ផង​នោះ ​លុះដល់​​​ចំណុច​កើត​ហេតុ​​អ្នក​​បើក​បរ​បាន​​ងោក​​​មួយភាំង​​​ក៏​ជ្រុល​​ ចង្កូត​​​ទៅ​បុក​​រះ​រនាំង​​​ដែក​ពុះ ​ចែក​​ទ្រូង​ផ្លូវ​​ពេញ​ទំហឹង​​​បណ្តាល​ឱ្យ​​បាក់​អស់​​​​៥​ផ្ទាំង​​​​ ចំណែក​​​រថយន្ត​​​បាន​រង​ការ​ខូច​ខាត​​​ផ្នែក​​ខាង​មុខ​​យ៉ាង​ដំណំ ​​ តែ​សំណាង​​ល្អ​មិន​បណ្តាល​​​ឱ្យ​អ្នក​​​បើក​បរ​​​ ​និង​ស្រី​ស្នេហ៍​រង​របួស​​ ​។

​ក្រោយ​ពេល​កើត​ហេតុ​ ​​អ្នក​បើក​​​​​បរ​ត្រូវ​​​​​ប៉ូលិស​​ចរាចរ​​ខណ្ឌ​​ពោធិ៍​សែន​ជ័យ ​​​ពិនិត្យ​​ជាតិ​អាកុល​​ បន្ទាប់​​​មក​បញ្ជូន​ទាំង​មនុស្ស​​និង​រថយន្ត​​ទៅ​កាន់​​ការិយាល័យ​​​​ ចរាចរណ៍​ផ្លូវ​​គោក​​រាជ​ធានី​ភ្នំពេញ ​​ចាត់​ការ​តាម​​ផ្លូវ​ច្បាប់ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]