ខេត្ត​កំពង់​ធំ​ ៖ បុរស​​ម្នាក់​​បាន​ស្លាប់​នៅ​នឹង​កន្លែង ខណៈ​​កំពុង​ដើរ​ឆ្លង​ផ្លូវ​ត្រូវ​រថយន្ដក្រុង​​បុក​កាល​ពី​​វេលា​ម៉ោង​៩​និង ​៤៥​នាទី​ព្រឹក​ថ្ងៃទី​៣ សីហា ២០១២​ ស្ថិត​ក្នុងភូមិ​ត្នោត ឃុំ​កំពង់​ចិន​ជើង​​ស្រុក​ស្ទោង ។

ជន​រង​គ្រោះ​​ស្លាប់​​បាត់​បង់​ជីវិត​ឈ្មោះ​លីវ​ សា​រឿ​ន​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​សំរោង​ ឃុំ​សាមគ្គី​ ស្រុក​ប្រាសាទ​បល្ល័ង្ក។ ចំណែក​​អ្នក​បើក​បរ​រថយន្ត​ បន្ទាប់​ពី​​កើត​ហេតុ​ដាក់​មេ​ប្រូច​បិទ​សាប៊ូ​គូ​ទ​រត់​បាត់​ស្រមោល​។

តាម​​ប្រភព​ព័​ត៌​​មាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ គេឃើញជន​រង​គ្រោះ​ដើរ​ឆ្លង​ថ្នល់ ក្នុង​សភាព​ត្រែត​ត្រត​​ទំនងជា​ស្រវឹង​ផង​នោះ​ ​លុះ​ដើរ​ដល់​​​ពាក់​កណ្ដាល​​ទ្រូងផ្លូវ​ ​ស្រាប់តែ​ឃើញ​រថយន្ដ​ក្រុង​បើក​ក្នុង​ល្បឿន​លឿន​មក​ជិត​ដល់​ក៏​ស្ទុះ​ងាក​ ដើរ​ត្រឡប់​ក្រោយ ទើបត្រូវ​រថយន្ដ​បុក​ស្លាប់​​តែ​ម្ដង​ទៅ​។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]