ភ្នំពេញៈ រថយន្តបាញ់ ស៊ីម៉ង់របស់ក្រុមហ៊ុន ខេស៊ីមែន ពាក់ស្លាកលេខភ្នំពេញ 5A-0371 កាលពីវេលាម៉ោង ប្រហែល៤ និង២០នាទី រសៀលថ្ងៃទី០៣ ខែសីហានេះ បានបើកបុកបង្គោលភ្លើងស្តុប និងបង្គោលភ្លើងបំភ្លឺផ្លូវ នៅតាមបណ្តោយផ្លូវម៉ៅសេទុង កែងផ្លូវ២០៥ សង្កាត់ទួលស្វាយព្រៃទី២ខណ្ឌចំការមន ពោលនៅជិត សណ្ឋាគារ អ៊ីនធ័រខុន។

សេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថា អ្នកបើករថយន្តបានរត់គេចខ្លួនបាត់ក្រោយកើតហេតុ ។ សេចក្តីរាយការណ៍បានបន្តថា បន្ទាប់ពីរថយន្តនេះបុកបង្គោលភ្លើងស្តុប រួចជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ ហើយកុំតែបានដើមឈើមួយដើមទប់ កុំអី រថយន្តនេះជ្រុលទៅបុក ស្ថានីយប្រេងឥន្ទៈនៅក្បែនោះ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅវាស់វែងនិងជួយអន្តរាគម ៕

ដោយៈ ប៉ិច នរៈ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]