បាត់ដំបងៈ កម្លាំងនគរបាល ស្រុកសង្កែ ធ្វើការឃាត់ខ្លួន បុរសម្នាក់ ពីបទរំលោភ ក្មេងស្រី អាយុ១៣ឆ្នាំ (យកម្រាមដៃ លូកប្រដាប់ភេទ) កាលពីវេលា ម៉ោង៦ ល្ងាច ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១២ នៅចំណុចក្រុមទី១៦ ភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ និង ធ្វើការឃាត់ខ្លួន តាមពាក្យបណ្តឹង ម្តាយជនរងគ្រោះ កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី២ ខែសីហា ឆ្នាំ២០១២ ។

តាមរបាយ ការណ៍មន្រ្តី នគរបាលស្រុកសង្កែ បានឲ្យដឹងថា ជនសង្ស័យដែលបានឃាត់ ខ្លួនមានឈ្មោះ ទ្រុយ ត្រួយ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរជា សមាជិក ក្រុម ប្រឹក្សាស្រុកសង្កែមកពីគណបក្ស សម រង្ស៊ី មានទីលំនៅភូមិអណ្តូងត្រាច ឃុំកំពង់ព្រះ ស្រុកសង្កែ។ ចំណែកក្មេងស្រីរងគ្រោះ មានអាយុ១៣ឆ្នាំ ត្រូវជាកូន មិត្តភក្តិជន សង្ស័យមានទីលំ នៅក្រុមទី១៦ ភូមិបញ្ញា ឃុំកំពង់ព្រះស្រុកសង្កែ។

យោងតាមកំណត់ហេតុ បណ្តឹងម្តាយនិងជនរងគ្រោះ បានបញ្ជាក់ថា មុនពេលកើត ជនសង្ស័យ បានផឹកស្រា អស់ជាងកន្លះលីត្រគ្នា២នាក់ ក្រោយពីបានផឹកស្រវឹងហើយបានដើរចូលមកក្នុងផ្ទះជនរងគ្រោះ ខណៈម្តាយ និងកូនកំពុងដាំបាយ ហើយម្តាយបានដើរ ចេញពីផ្ទះទៅទិញម្ហូប ទុកឲ្យកូនមើលភ្លើងបាយម្នាក់ឯង លុះម្តាយចេញផុត ជនសង្ស័យបានចាប់ជនរងគ្រោះ ដោយច្រានឲ្យដេកទៅនិងរនាបផ្ទះ យកដៃ ស្រាត ខោ ឡើងពោបពីលើ ហើយយកម្រាមដៃលូកខ្វេះ ប្រដាប់ភេទ ជនរងគ្រោះរហូត ដល់មានស្នាមដាច់សន្ទះព្រហ្មចារីទៀតផង។

បន្ទាប់ពីបានទទួលបណ្តឹង ពីម្តាយជនរងគ្រោះហើយ សមត្ថកិច្ចបានចុះ ធ្វើការឃាត់ ខ្លួនជនសង្ស័យនាំយក មកអធិការស្រុក ដើម្បីសាកសួរ។

ជនសង្ស័យមិនព្រមសារភាពថា ខ្លួនបានប្រព្រឹត្ត រំលោភលើជនរងគ្រោះទេ គ្រាន់តែ ខ្លួនស្រវឹងស្រា បានច្រាននាងឲ្យដួលទៅនិងរនាបផ្ទះ និងអោបបន្តិចបន្តួចប៉ុណ្ណោះ គឺមិនដូច ពាក្យប្រកាន់ របស់ជនរងគ្រោះនោះទេ។

លោក សេង លុច នាយរងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តបានបញ្ជាក់ថា យោង តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ និងផ្អែកលើកោសល្យវិច័យពេទ្យ និងសាក្សីបាន ស៊ីសង្វាក់គ្នារួចមកទោះជាជនសង្ស័យ មិនព្រមសារភាពក៏ដោយ កម្លាំងជំនាញ កសាង សំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ ទៅតុលាការខេត្ត ដើម្បីបន្តតាមច្បាប់ ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]