កីឡាការិនី ហែមថន វីទីនី បានទទួលលំដាប់លេខ ២ ក្នុងក្រុមទី ៣ ដោយហែលក្នុង ថេរវេលា 30.44 វិនាទី ក្នុងវិញ្ញាសាហែលទឹក Freestyle ៥០ ម៉ែត្រ នាថ្ងៃទី ៣ ខែ សីហា ម្សិលមិញនេះ ។ ទោះជាកីឡាការិនីយើងទទួលបានលេខពីរ ក្នងក្រុមក៏ដោយ ក៏មិនអាចចូលក្នុងវគ្គបន្ទាប់បានឡើយ ដោយសារគណកម្មការជ្រើសរើសយក តែកីឡាការិនីទាំង ១៦ ដែលហែលក្នុងថេរវេលា តិចបំផុតទាំង ១៦ នាក់ សម្រាប់វគ្គបន្ទាប់ ។ ទោះបីយ៉ាងណាក៏ដោយ ក៏ខ្មែរឡូតមានមោទនភាពចំពោះ កីឡាការិនីកម្ពុជាដែលបានយក ឈ្នះកីឡាការិនី ៦ ប្រទេសផ្សេងទៀតក្នុង ក្រុមដូចគ្នា។ 

ហែមថន វីទីនី កឺជាក្មួយកីឡាករ ហែមថន ពន្លឺ ដែលទើបតែប្រកួតនៅថ្ងៃម្សិលមិញ និង ជាចៅកីឡាករហែលទឹកកំពូលរបស់កម្ពុជា គឺលោក ហែម ថន។ សូមមើលរូប និង វិដេអូ នៃសកម្មភាពប្រកួតរបស់ កញ្ញា វីទីនី ដូចខាងក្រោម៖

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]