នៅ​ថ្ងៃ​ទី 2 ខែ​សីហា ឆ្នាំ 2012 ក្រុមហ៊ុន Nokia បាន​ប្រគល់​រង្វាន់​ម៉ូតូ Honda Dream F1 3 គ្រឿង ទូរទស្សន៍ LCD Panasonic 32 អ៊ីញ 10 គ្រឿង និង​ទូរស័ព្ទ​ Nokia 700 ចំនួន 25 រង្វាន់​ដល់​អតិថិជន 38 នាក់ ដែល​បាន​ឈ្នះ​រង្វាន់​ពី​ការ​ចាប់ឆ្នោត​លើក​ទី 1 នៃ​កម្មវិធី “សំណាង​ពី Nokia” ។

ក្រុមហ៊ុន Nokia តែងតែ​បាន​បង្កើត​កម្មវិធី​ពិសេសៗ​ជារឿយៗ​ដើម្បី​ផ្តល់​សំណាង ដ៏​អស្ចារ្យ​ដល់​អតិថិជន​ដែល​ប្រើប្រាស់​ទូរស័ព្ទ Nokia ។ លោក Jerry Manus អគ្គនាយក​នៃ​ក្រុមហ៊ុន Nokia ប្រចាំ​នៅ​កម្ពុជា-ឡាវ បាន​ថ្លែង​ថា “កម្មវិធី​ផ្តល់​សំណាង​ពី Nokia នេះ ពិត​ជា​ផ្តល់​ភាព​រំភើប​រីករាយ​ដល់​អតិថិជនNokiaជាពិសេស​អតិថិជន​ដែល​ទទួល​បាន​រង្វាន់​ដោយ​ផ្ទាល់​ដៃ​ក្នុង​ឱកាស​នេះ”។

ការ​ចាប់​រង្វាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី2 ខែ​កញ្ញា ឆ្នាំ2012 ។ រង្វាន់​លើក​ក្រោយ​នេះ​រួម​មាន​រថយន្ត Chevrolet Spark 1 គ្រឿង ម៉ូតូ Honda Dream F1 2 គ្រឿង ទូរទស្សន៍ LCD Panasonic 32 អ៊ីញ 10 គ្រឿង និង​ទូរស័ព្ទ Nokia 700 ចំនួន 25 គ្រឿង។

យោងតាមខិតបណ្ណផ្សព្វផ្សាយរបស់ Nokia អតិថិជន​ដែល​ជាវ​ទូរស័ព្ទ Nokia ម៉ូដែល​ណា​មួយ​ពី​ថ្ងៃ នេះ​រហូត​ដល់​ដំណាច់​ខែ​សីហា​ខាងមុខ​នេះ នឹង​ទទួល​បាន​ឆ្នោត​មួយ​សន្លឹក ដើម្បី​មាន​ឱកាស​ឈ្នះ​រង្វាន់​ធំៗ​ដូច​រៀបរាប់​ខាង​លើ។ ដោយឡែក​រាល់​ការ​ជាវ Nokia 202, Nokia 300, Nokia X2-02, Nokia 302, Nokia C5-03 ឬ Nokia C5-06 នឹង​ទទួល​បាន​អាវ​ភ្លៀង Nokia ចំនួន 1 ឬ​ជាវ​ទូរស័ព្ទ Nokia 500 នឹង​ទទួល​បាន​ឆត្រ Nokia ចំនួន 1 ភ្លាមៗ​បន្ថែម​ទៀត​ដោយ​ឥត​គិតថ្លៃ។

ប្រភព៖ Nokia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]