ក្រុមហ៊ុនសាមសុងបានប្រគល់សៀវភៅរឿងនិទានជិត1,០០០ ក្បាល ដល់អង្គការចំនួនបី ក្នុងទីក្រុងភ្នំពេញ ដើម្បីជំរុញទឹកចិត្តដល់កុមារ រៀននៅបឋមសិក្សា ឲ្យអានសៀវភៅ កាន់ច្រើនជាងមុន ។

លោក ឆែ សុខឡេង ប្រធានផ្នែកផ្សព្វផ្សាយរបស់ក្រុមហ៊ុន សាមសុង អេឡិចត្រូនិច ប្រចាំ នៅកម្ពុជាបានមានប្រសាសន៍ក្នុងពិធី ប្រគល់នោះថា៖ «អំនានមានសារៈ សំខាន់ណាស់ក្នុង ការពង្រីកចំណេះដឹង ឲ្យកាន់តែទូលំទូលាយ។ ប្រសិនជាកុមាររបស់ យើងចូលចិត្តអាន សៀវភៅច្រើនតាំង ពីក្មេង ពួកគាត់នឹងធំដឹង ក្តីជាមួយចំណេះដឹងដែលអាចជួយ សង្គមបាន កាន់តែច្រើនជាងមុន។»

អង្គការទាំងបីដែលទទួលសៀវភៅពីក្រុមហ៊ុនសាមសុងរួមមាន៖ អង្គការភាពញញឹមនៃ កុមារ អង្គការមូលនិធិកុមារកម្ពុជា និងអង្គការលើកស្ទួយ ប្រជាពលរដ្ឋ ដែលអង្គការទំាងនេះ កំពុងជួយឧបត្ថម្ភកុមារ ជាច្រើនពាន់នាក់ក្នុងប្រទេសកម្ពុជា។

នៅក្នុងពិធីប្រគល់សៀវភៅនេះក៏មានការចូលរួមពីតារាចម្រៀង និងតារាសម្តែងដែលកំពុង តែមានប្រជាប្រិយភាពនៅក្នុងប្រទេស កម្ពុជាផងដែរ គឺលោក ឆន សុវណ្ណារាជ កញ្ញា មាន សុនីតា និង កញ្ញា ឱក សុគន្ធកញ្ញា ដែលធ្វើឲ្យកុមារដែលចូលរួមក្នុងកម្មវិធីនេះកាន់តែ សប្បាយរីករាយបន្ថែមទៀត។

លោក ឆន សុវណ្ណារាជ បានមានប្រសាសន៍ទៅកុមារដែលចូលរួមទាំងអស់នេះថា៖ «ការអានមាន អាចជួយឲ្យយើងកើន ចំណេះដឹង និងបំបាត់ភាពអផ្សុកពេលទំនេរ។ ដើម្បីក្លាយជា តារាចម្រៀងដែលមាន ឈ្មោះបោះសម្លេងដូចរាល់ថ្ងៃខ្ញុំតែងតែ ខិតខំអានសៀវភៅ និងឯកសារជាច្រើនដើម្បី ឲ្យយល់ដឹងច្រើនពីសង្គម និងមានភាពងាយស្រួលក្នុងការ ច្រៀងបទចម្រៀងឲ្យ បានច្រើនប្រភេទ។ »

សៀវភៅទាំង1.០០០ ក្បាល់ដែក្រុមហ៊ុនសាមសុងប្រគល់ជូននាពេលនេះ គឺជាសៀវភៅ  អប់រំដែលមានលក្ខណៈកំប្លែង ងាយអាន ងាយយល់ ជាពិសេសសម្រាប់ កុមារតូចៗដែល កំពុងរៀននៅបឋមសិក្សា។ នេះជាលើកទី2 ហើយដែលក្រុមហ៊ុនសាមសុង បរិច្ចាគ សៀវភៅទៅដល់ កុមារតូចៗនៅក្នុងប្រទេសកម្ពុជា ដែលការបរិច្ចាគលើកទី1 នោះត្រូវាបាន ធ្វើឡើងនៅឆ្នាំ2015។

ក្រុមហ៊ុនសាមសុងតែងតែឲ្យតម្លៃខ្ពស់ទៅលើអំណាន សម្រាប់មនុស្សធំនិងកុមារ។ ហេតុដូច្នេះហើយ បានជាក្រុមហ៊ុនផលិតនូវ ថេប្លិតដែលស្គាល់ ភាសាខ្មែរដំបូងគេបង្អស់ ដើម្បីជម្រុញឲ្យអ្នក ប្រើប្រាស់មានភាព ងាយស្រួលក្នុងការអានអត្ថបទផ្សេងៗ។



អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd
​គឺជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិជ្ជា​ដោយ​ផ្តល់​លទ្ធភាព​ ថ្មីៗ​ជូន​មនុស្ស​គ្រប់រូប គ្រប់​ទី កន្លែង​។ តាមរយៈ ការបង្កើត​ថ្មី និង​របកគំហើញ​ ឥតឈប់ឈរ យើង​កំពុងតែ​ផ្លាស់ប្តូរ​ ឲ្យ​កាន់តែ ប្រសើរឡើង​នូវ​ពិភព ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍ ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេងៗ ដោយ​ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ប្រព័ន្ធ  LED​។ យើង​មាន​បុគ្គលិក​ចំនួន 307.000 នាក់ នៅ​ទូទាំង 84 ប្រទេស​ដោយមាន​បរិមាណ​លក់​ប្រចាំឆ្នាំ ចំនួន 196 ពាន់​លាន​ដុល្លារ អាមេរិក​។​
​ព័ត៌មាន​បន្ថែម សូម​មើល​គេហទំព័រ​ www.samsung.com ​និង global.samsungtomorrow.com  

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ