រាជធានីភ្នំពេញ ៖ រថយន្ដ​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌទួលគោកបាន​បុក​គ្នា​ជាមួយ​​ម៉ូតូ​វ៉េវ​ចំ​ពីមុខ​ពេញទំហឹង​ បណ្ដាល​ឱ្យ​​អ្នក​បើក​ម៉ូតូ​​ដួល​បោក​ក្បាល​ទៅនឹង​ថ្នល់​ហូរ​ឈាមរងរបួសធ្ងន់ កាលពី​វេលា​ម៉ោង​៦​និង​២០​នាទីល្ងាច​ថ្ងៃ​ទី​១៩ កុម្ភៈ នៅ​ចំណុច​គល់​ស្ពាន​អាកាស​​៧​មក​រា​ខាង​កើត តាម​បណ្ដោយ​វិថី​កម្ពុជា​ក្រោម​កែង​​ផ្លូវ​​លេខ​១២៨ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌ​ទួល​គោក ។

ជន​រង​គ្រោះ​ឈ្មោះ​លាភ វិសាល ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជាសិស្ស ស្នាក់​នៅផ្ទះ​លេខ 91E1 ផ្លូវ​លេខ​១៦០ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌ​ទួល​គោក រងរបួស​ធ្ងន់​ត្រូវ​បាន​​រថយន្ដ​សា​មុ​យ​​ដឹក​បញ្ជូន​ទៅ​ព្យា​បាល​​នៅ​គ្លីនិក​ឯកជន ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេឃើញ​រថយន្ដ​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌទួលគោក មាន​សមត្ថកិច្ច​នៅ​លើ​រថយន្ដ​៣​នាក់ បើក​តាមវិថី​កម្ពុជា​​ក្រោម​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន ។ ចំណែក​ម៉ូតូ​វ៉េវ ពណ៌​ខ្មៅ ជិះ​ម្នាក់ឯង​តាម​ផ្លូវ​លេខ​១២៨ ពី​ត្បូង​ទៅ​ជើងក្នុង​ល្បឿន​​​​​​​លឿន​ដូច​គ្នា​ ខណៈ​មក​ដល់​ចំណុច​​កើតហេតុ​ ស្រាប់​តែ​រថយន្ដ​និង​ម៉ូតូ​បុក​គ្នា​ចំ​ពីមុខ​ពេញទំហឹង​តែ​ម្ដង៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]