ភ្នំពេញ៖ មន្ដ្រីនគរបាលនិយាយថា បុរសម្នាក់ ស្ថិតក្នុងសភាពស្រវឹងជោគ បានបើករថយន្ដ ម៉ាកមីត ស៊ុយ ប៉ីស៊ី ស៊េរីទំនើប របស់ខ្លួនទៅបុកចូលក្នុងបុរីពិភពថ្មី បែកកង់មុខទាំង២ ទៅមុខលែងរួច ដេកក្នុងរថយន្ដ របស់ខ្លួនធ្វើ ព្រងើយ។

ប្រភពបានរាយការណ៍ឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងកាលពីវេលា ម៉ោង៤និង ២០នាទី ទៀបភ្លឺ នៅ តាមបណ្ដោយផ្លូវ ណតប្រ៊ីត ក្នុងភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ ។

តាមប្រភពបានបញ្ជាក់ឲ្យដឹងទៀតថា បុរសដែលបើករថយន្ដ បុកការដ្ឋាន សំណង់ បុរីពិភពថ្មីនោះ ជនជាតិ បរទេស គ្មានចេះខ្មែរមួយម៉ាត់ ក្រោយមានការអន្ដរាគមន៍ ពីបក្ខពួករបស់ជនបង្កររូបនេះ ពួកគេសុខចិត្ដទទួល ចេញសងថ្លៃ ការខូចខាតគ្រប់យ៉ាង ជាការបញ្ចប់រឿង៕

ដោយៈជួន សុជាតិ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]