ភ្នំពេញ៖ដើម្បីបង្ការ និងទប់ស្កាត់ រាល់សកម្មភាព បទល្មើស ដែលកើតឡើង ជាយថាហេតុ អាជា្ញធរខណ្ឌ ទួលគោក បានដឹកនាំកម្លាំង សមត្ថកិច្ចចុះ ប្រតិបត្តិការ ឆែកឆេរអាវុធជាតិ ផ្ទុះនិង ប្រមូលស្រ្តីរកស៊ីផ្លូវភេទ កាលពីយប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១២ គោលបំណង បំបាត់ភាព អនា ធិបតេយ្យប៉ះពាល់សណ្តាប់ធ្នាប់ សាធារណៈនិង រឿងអសន្តិសុខសង្គម ។

អភិបាលរង ខណ្ឌទួលគោកលោក សាំង សុភះវិចិត្រ បាននិយាយថា រឿងសន្តិសុខសង្គម ជារឿងសំខាន់ ដែលយើងគ្រប់គ្នាត្រូវយក ចិត្តទុកដាក់ ។ តែដោយឡែករឿងសណ្តាប់ធ្នាប់ក៍ដូចគ្នាផងដែរ ។

 លោកភិបាលរងរូបនេះ បានបញ្ជាក់ថាបន្ទាប់ពីមានភាព អនាធិបតេយ្យ កើតឡើង ដោយសារ ស្រ្តីរកស៊ីផ្លូវភេទ ឈរត្រៀបត្រា បោយដៃហៅភ្ញៀវ តាមដងផ្លូវ សាធារណៈហើយនោះ អាជា្ញធរ ទួលគោក ក៍ចាត់វិធានការ ប្រមូលពួកគាត់ ដើម្បីបញ្ជូនទៅមន្ទីរ សង្គមកិច្ច រាជធានីភ្នំពេញ គោល បំណងចង់កាត់បន្ថយ ការគ្មានសណ្តាប់ធ្នាប់ ។

គោលដៅចំនួន៥ ត្រូវបានអាជា្ញធរ ចុះប្រមូលស្រ្តីរកស៊ីផ្លូវភេទ ក្រោយពីយុទ្ធនាការ ឆែកឆេរអាវុធ ជាតិផ្ទុះ បានធ្វើឡើងមុនរយះពេលកន្លះម៉ោង កាលពីយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០១២ ។

ពាក់ព័ន្ធនឹងការត្រួតពិនិត្យ អាវុធជាតិផ្ទុះពេលយប់នេះផង ដែរតាមបណ្តាខណ្ឌផ្សេងទៀត នៅក្នុងរាជធានីភ្នំពេញ គេក៍សង្កេតឃើញថា មានយុទ្ធនាការដូចគ្នា ក្រោយពីអភិបាល រាជធានី ភ្នំពេញ លោកកែប ជុតិមា បានដាក់ផែនការឲ្យពង្រឹង សន្តិសុខហើយនោះ ៕

ដោយ ៖ ទេព មនោ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]