រាជធានីភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូគុប តាមប​ណ្តោយវិថីឧបាសកសប៊ិត មិន​ដឹង​ថា មាន​មូល​ហេតុអ្វី ឬមាន​ជម្លោះចេញមកពីណា ស្រាប់​តែ​មាន​រថយន្ត​កូរ៉ូឡា​មួយ​គ្រឿង​បើក​ដោយ​បុរស​ដេញតាមបុកពី​ក្រោយ ក្នុង​ទិសដៅ​ស្រប​គ្នា​ពីជើងទៅត្បូង បណ្តាល​ឲ្យ​បុរស​អ្នក​បើក​ម៉ូតូ​គុប​ដួលបោកក្បាលទៅ​នឹងផ្លូវរង​របួស​ ធ្ងន់ត្រូវ​បានរថយន្តសាមុយ​​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទី​រ​ពេទ្យ​។ គ្រោះថ្នាក់ខាងលើ​​នេះ​កើត​ឡើង​កាល​ពី​​វេលាម៉ោង​៣​រំលង​អធ្រាត្រ​ ឈានចូលថ្ងៃទី៣ សីហា ២០១២ ស្ថិត​ក្នុង​សង្កាត់ទន្លេបាសាក់ ខណ្ឌ​ចំការមន។

តាមសាក្សីនៅកន្លែងកើតហេតុឲ្យដឹងថា មុន​ពេលកើតហេតុគេឃើញបុរសរងគ្រោះខាង​លើ​ជិះម៉ូតូម៉ាកគុបជ្រុង បើក​តាម​បណ្តោយ​វិថី​ឧបាសក​សប៊ិត ពីជើងទៅត្បូង ក្នុង​​ល្បឿន​លឿន ព្រោះមានរថយន្តកូរ៉ូឡា ពណ៌ស្ករ មួយ​គ្រឿង​បើកដោយ​បុរស​​កំពុងដេញ​តាម​បំបុក​ពី​ក្រោយ​ម៉ូតូ​ក្នុង​ទិស​ដៅ​ ស្របគ្នា បណ្តាល​ឲ្យបុរសជិះម៉ូតូ​ជ្រុល​ទៅ​បុក​ខឿនចិញ្ចើមផ្លូវ​ដួល​បោក​ក្បាលនៅ​នឹង​ ថ្នល់​រង​របួស​ជាទម្ងន់ ភ្លាមៗ​បុរស​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សាមុយ​របស់​គ្លីនិក​ផ្សារ​ដេប៉ូ២​ ដឹក​​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​។ ចំណែក​ម៉ូតូត្រូវ​បាន​បង​ប្អូន​មក​ទទួល​យក​ទៅរក្សាទុក៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]