យោងទៅតាមក្រសួងសនិ្ដសុខសាធារណៈរបស់ប្រទេសចិន បាននិយាយថា ប៉ូលីសបានធ្វើចាប់ខ្លួនមនុស្សចំនួន ៨០២នាក់ ដែលជាអ្នកជួញដូរកុមារខុសច្បាប់ និងបានជួយសង្រ្គោះកុមារចំនួន ១៨១នាក់ ដែលមកពីខេត្ដចំនួន​១៥នៃប្រទេសនេះ ។

យ៉ាងណាមិញនេះកាលពីកន្លងទៅនេះ ប៉ូលីសបានធ្វើការចាប់ខ្លួន អ្នកជួញដូរ២នាក់ និងបានដឹកនាំឈានទៅចាប់ មេដឹកនាំតែម្ដង។ សម្រាប់ការជួញដូរកុមារ កំពុងចោទជាបញ្ហាសម្រាប់ប្រទេសចិន ដោយសារតែច្បាប់ប្រទេសចិន អនុញ្ញាតឲ្យមានតែកូនម្នាក់សម្រាប់ ប្រជានជនដែលរស់នៅក្នុងទីក្រុង និងមនុស្សដែលរស់នៅឆ្ងាយពីទីក្រុង អនុញ្ញាតឲ្យមានកូន២ប្រសិន ជាមានកូនស្រីដំបូង ដែលនេះជាហេតុធ្វើឲ្យមាន ទីផ្សារសម្រាប់លក់កុមារ ជាពិសេសក្មេងប្រុស ព្រោះមានប្រជាជនជាច្រើនត្រូវការក្មេងប្រុស។ កុមារជាច្រើនត្រូវបានគេ ចាប់យកទៅលក់ តែក៏មានគ្រួសារខ្លះបានលក់កូនរបស់ខ្លួន ដោយសារតែជីវភាពក្រីក្រ ពិបាកមើលថែដូចជា ក្មេងស្រី។

តាមការសើុបអង្កេតបានបញ្ជាក់ឲ្យដឹងថា ការជួញដូរនោះភាគច្រើននៅតាមគ្លីនិក បន្ទាប់ពីស្រ្ដីពោះធំនោះបានបង្កើតហើយ តែមិនចង់បាន ក៏សម្រេចចិត្ដលក់តែម្ដង។ ក្នុងនោះដែរ គេក៏បានបញ្ជាក់ថា ក្មេងស្រីអាចលក់បានក្នុងតម្លៃ ពី ៤,០០០ទៅ ៨,០០០ដុល្លារ ចំណែកក្មេងប្រុសបាន ១១,២០០ទៅ ១២,៨០០ ដុល្លារ។ ក៏ដូចជាកាលពី ឆ្នាំទៅ ប៉ូលីសបានធ្វើការជួយសង្រ្គោះ ក្មេងជាង ៨,០០០នាក់ ដែលបានត្រូវគេចាប់ ឬលក់ដោយ ឪពុកម្ដាយ៕

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]