កាលពីពេលថ្មីៗនេះ យោងទៅតាមគេហទំព័ររបស់សឹង្ហបុរី បានបញ្ជាក់ឲ្យដឹងថា បុរសម្នាក់ដែលមានមុខរបរជា អ្នកលក់ឡានបានរួមភេទជាមួយនឹង ក្មេងស្រីជនជាតិវៀតណាមក្រោមអាយុ១៨ឆ្នាំ។

តាមប្រភពពត៌មាន បានឲ្យដឹងថា បុរសនេះមានឈ្មោះថា Justin Guo Zhijia មានអាយុ២៥ឆ្នាំ ចំណែកឯក្មេងស្រីនោះមានអាយុ១៦ ឆ្នាំ មានមុខរបរជាអ្នករត់តុនៅ ក្នុងហាងខារ៉ាអូខេ។ តាមសម្ដីរបស់ Guo បាននិយាយថា ខ្លួនគាត់ធ្លាប់បានសួរពីអាយុរបស់ក្មេងស្រីនោះ តែនាងបែរជាឆ្លើយថា នាងមានអាយុ២០ឆ្នាំ មិនមែន១៦ឆ្នាំនោះទេ។ នៅពេលនោះគាត់ក៏មិនបាន ចាប់អារម្មណ៍ ហើយក៏បានដឹកនាងទៅផ្ទះរបស់នាង និងបានរួមភេទជាមួយនាងតែម្ដង តែគាត់ក៏បានផ្ដល់ថ្លៃសេវាកម្មនូវទឹកប្រាក់ ចំនួន ១០០ដុល្លារផងដែរ។

សម្រាប់បច្ចុប្បន្ននេះ តុលាការបានកាត់ក្ដីឲ្យ បុរសនេះត្រូវបានជាប់គុករយៈពេល ៨សប្ដាហ៍ ទោះបីជាគាត់បានសួរពីអាយុក្មេងនោះ ក៏ដោយក៏នេះ នៅតែជាកំហុសរបស់គាត់​ដោយសារតែគាត់មិនបានឆែកមើល លិខិតឆ្លងដែនរបស់នាងឲ្យបាន ច្បាស់លាស់។ Guo គឺជាមនុស្សទី៣ ក្នុងចំណោម១១នាក់ដែល បានរួមភេទជាមួយនឹង ក្មេងស្រីជនជាតិវៀតណាម ដែលមានអាយុក្រោម ១៨ឆ្នាំ។ យ៉ាងណាមិញ សម្រាប់ច្បាប់ប្រទេសនេះ ចំពោះករណីបែបនេះ ការដាក់ទោសយ៉ាងធំបំផុតគឺ ៧ឆ្នាំ ឬពិន័យជាទឹកប្រាក់៕

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]