តើអាចជឿជាក់ដែរ ឬទេថារូបភាពដែលអ្នកកំពុងតែឃើញនេះ គឺជាស្រ្ដីអាយុ៤១ឆ្នាំ?

យោងទៅតាមប្រភពពត៌មានរបស់ ChinaBuzz បានឲ្យដឹងថា ស្រ្ដីមេផ្ទះដ៏ស្រស់ស្អាតនេះ មានឈ្មោះថា Zhang Tingxuan មានអាយុ៤១ឆ្នាំមកពីតៃវ៉ាន់ បានក្លាយជាមនុស្សម្នាក់ ដែលល្បីឈ្មោះនៅក្នុង ប្រព័ន្ធអិនធើណេត បន្ទាប់ពីនាង បានដាក់បញ្ចូលរូបភាពជាច្រើននៅក្នុង គេហទំព័រមួយរបស់ប្រទេសចិន។ អ្វីដែលកាន់តែភ្ញាក់ផ្អើលនោះ គឹអ្នកគាំទ្ររបស់នាងបាននិយាយ ថា Zhang ធ្លាប់មានកូន២រួចមកហើយ ប៉ុន្ដែនាងនៅតែអាចរក្សារូបរាង ដ៏ល្អរបស់នាងនៅដដែល។

ប្រសិនជាមើលធម្មតាយើងនឹងគិតថា នាងមានអាយុប្រហែលជា ២០ឆ្នាំប៉ុណ្ណោះ។ ស្រ្ដីមេផ្ទះនេះបានប្រាប់ទៅកាន់អ្នកកាសែតថា​ រូបមន្ដដែលធ្វើឲ្យនាងនៅតែ រក្សារូបរាងបែបនេះបាន ដោយសារតែនាង ចូលចិត្ដហាត់ប្រាណ និងញាំផ្លែឈើជារៀងរាល់ថ្ងៃ។

សូមប្រិយមិត្ដមើលរូបភាពរបស់ស្រ្ដីដែលមានអាយុ៤១ឆ្នាំនេះ៖

កែសម្រួលដោយ ម៉ា

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]