សហរដ្ឋអាមេរិក៖ កាលពីពេលថ្មីៗនេះ មានលេចលឺដំណឹងមកថា ក្រុមហ៊ុនទូរស័ព្ទដៃ Motorola នឹងវាយលុក ទីផ្សារស្មាតហ្វូន វិញ នៅឆ្នាំក្រោយនេះ ដោយនាំយក ទូរស័ព្ទស្មាតហ្វូន ម៉ូដែលថ្មី ដែលមានលក្ខណៈពិសេស អាចទាក់ទាញ អ្នកប្រើប្រាស់ ស្មានហ្វូនដទៃ ឲ្យងាកមកប្រើប្រាស់ Motorola វិញបាន។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្រុមហ៊ុនទូរស័ព្ទដៃ Motorola បានសហការណ៍ជាមួយ ក្រុមហ៊ុនបច្ចេកវិទ្យា Verizon ដោយកាលពីថ្ងៃអង្គារ៍ ទី២៧ ខែតុលា ម្សិលមិញនេះ ក្រុមហ៊ុនទាំង២ បានបង្ហាញនូវ ទូរស័ព្ទដៃស្មាតហ្វូន ម៉ូដែលថ្មី ដែលមានឈ្មោះថា “Droid Turbo 2” ប្រើប្រាស់បច្ចេកវិទ្យាថ្មីមួយ ហៅថា “Moto Shattershield” ដែលអាចការពារ អេក្រង់ទូរស័ព្ទ មិនឲ្យរងការខូចខាត ពីការធ្លាក់ និងប៉ះទង្គិចផ្សេងៗ។ ជាមួយគ្នានេះដែរ «Moto Shattershield» នឹងក្លាយជា លក្ខណៈពិសេស ថ្មីបំផុត សម្រាប់ទូរស័ព្ទស្មាតហ្វូន យីហោ “Droid” នេះ។


Droid Turbo 2

ប្រធានក្រុមហ៊ុន Motorola លោក Rick Osterloh បានឲ្យដឹង នៅក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃអង្គារ៍ ថា លោកគ្រោងនឹង នាំយកបច្ចេកវិទ្យា “Moto Shattershield” ទៅដាក់លើផលិតផល ផ្សេងទៀត របស់ក្រុមហ៊ុន ប៉ុន្តែលក្ខណៈពិសេសនេះ នឹងលេចឡើង តែនៅលើទូរស័ព្ទស្មាតហ្វូន ដែលមានតម្លៃថ្លៃ តែប៉ុណ្ណោះ។

ការណែនាំនៃលក្ខណៈពិសេសនេះ អនុញ្ញាតឲ្យក្រុមហ៊ុន Motorola ដោះស្រាយក្តីបារម្ភ របស់អតិថិជន ដោយសារតែ ពីមុនៗមក មានទូរស័ព្ទស្មាតហ្វូន ជាច្រើន ងាយបែក និងប្រេះអេក្រង់។

ក្រុមហ៊ុន Motorola និង ក្រុមហ៊ុន Verizon នឹងផ្តល់ការធានា ចំពោះអ្នកប្រើប្រាស់ ថាឧបករណ៍របស់ពួកគេ គឺសុវត្ថិភាព ដោយមានការធានា រយៈពេល ៤ឆ្នាំ ទៅលើអេក្រង់ នៃទូរស័ព្ទស្មាតហ្វូន “Droid Turbo 2”៕

ខាងក្រោមនេះ គឺជាលក្ខណៈសម្បត្តិ របស់ទូរស័ព្ទស្មាតហ្វូន Droid Turbo 2 ៖

  • ទំហំអេក្រង់ ៥.៤អ៉ីញ (១៤៤០p) Quad HD AMOLED
  • CPU ២.០GHz Snapdragon ៨១០ processor
  • RAM ៣GB
  • ទំហំ Memory ៣២GB និង ៦៤GB (អាចបន្ថែម Memory ក្រៅបាន)
  • កាមេរ៉ាក្រោយទំហំ  ២១MP និងកាមេរ៉ាមុខ ៥MP (មាន Flash)
  • ថ្មប្រភេទ 3760mAh (សាកថ្មឆាប់ពេញ) និងមាន Qi និង PMA wireless charging ផងដែរ
  • ដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការណ៍ Android 5.1.1 Lollipop ប៉ុន្តែអាចនឹងត្រូវដំឡើង ទៅកាន់ Android ៦.០ Marshmallow ក្នុងពេលឆាប់ៗនេះ
  • តម្លៃ ៦២៤ដុល្លារ សម្រាប់ ៣២GB និង ៧២០ដុល្លារ សម្រាប់ ៦៤GB







សូមទស្សនាវីដេអូ ការធ្វើតេស្ត ខាងក្រោម៖

ប្រភព ៖ cnet | theverge | phoneareana

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]