ស្មាតហ្វូនស្រឡាយ Samsung Note តែងតែមានភាពទាក់ទាញបំផុតសម្រាប់អ្នកចង់បានកូន កុំព្យូទ័រដ៏តូចមកកាន់ ក្នុងដៃរបស់ពួកគេ ហេតុដូចនេះហើយបានជា Note 5 ខិតខំរក្សានូវ ភាពនាំមុខទំាងផ្នែក hardware និង software ។ Note 5 ប្រៀបបាននឹងម៉ាសុីនមួយសម្រាប់ ធ្វើការកត់ត្រាជាមួយ ប៊ិកដែលមានស្រាប់ ក៏ដូចជាកម្មវិធីជាច្រើនដែលធ្វើឲ្យ អ្នកប្រើប្រាស់ អាចសរសេរ នៅលើអេក្រង់ទូរស័ព្ទដោយផ្ទាល់យ៉ាងងាយ។ តោះ! យើងមើលទំាងអស់គ្នា ថា Note 5 មានលក្ខណៈពិសេស បែបណាខ្លះដែលអាចទាក់ទាញអ្នកជំនួញបាន។

អាចសរសេរបន្ថែមលើឯកសារ PDF
ជាមួយនឹងការធ្វើឲ្យប្រសើរឡើងជាងមុននៃប៊ិក S Pen លោកអ្នកអាចសរសេរនៅឯកសារ ជា PDF បានកាន់តែសាមញ្ញ។ ប្រសិនជាមានអ្នកណាម្នាក់ផ្ញើនូវ កិច្ចសន្យាការងារជាPDF មកលោកអ្នកនោះ ឥលូវនេះលោកអ្នក អាចចុះហត្ថលេខា សរសេរបន្ថែម save និងផ្ញើត្រលប់ទៅវិញ តាមរយៈ email ជាមួយប៊ិក S Pen បានយ៉ាងងាយស្រួល។ លោកអ្នកមិនចំាបាច់ print ឯកសារទំាងនេះដូចពីមុននោះឡើយ។

ចុងដ៏តូចរបស់ប៊ិក S Pen អាចឲ្យអ្នកចុះហត្ថលេខា សរសេរបន្ថែមលើឯកសារ PDF គ្រប់ពេលវេលា ទោះជាពេលដែលលោកអ្នកមិនមានកុំព្យូទ័រ tablet និង printer នៅក្បែរក៏ដោយ។

ងាយស្រួលក្នុងការកត់ត្រាផ្សេងៗ
ជាមួយនឹងលក្ខណៈពិសេសថ្មីរបស់ប៊ិក S Pen លោកអ្នកអាចមានភាពងាយស្រួលជាង មុនក្នុងការកត់ត្រាគំនិត សេចក្តីរម្លឹក ក៏ដូចជាយោបល់ផ្សេងៗ បានយ៉ាងលឿន។ នៅពេលដែលលោកអ្នកដក S Pen ចេញពី Note 5 នោះ អេក្រង់របស់ទូរស័ព្ទនឹងប្រែជា ពណ៌ខ្មៅហើយលោកអ្នកអាច ធ្វើកំណត់ត្រាបានភ្លាមៗជាមួយ នឹងប៊ិកដែលទឹកពណ៌ស។

កាន់តែពិសេសជាងនេះទៅទៀតនោះ លោកអ្នកក៏អាចប្រើប៊ិក S Pen ដើម្បីថតចម្លង គេហទំព័រដែលមាន អត្ថបទវែងៗបានយ៉ាងសាមញ្ញតាមរយៈមុខងារ scroll capture តាមតែ លោកអ្នកចង់បាន។

មានប្រព័ន្ធសុវត្ថិភាពខ្ពស់
ដោយសារតែមានប្រសុវត្ថិភាពរបស់ Android ក៏ដូចជា Knox  លោកអ្នកអាចជ្រើសរើស Note 5 សម្រាប់ទាំងការងារ និងការកម្សាន្តផ្សេងៗ ដោយមិនចាំបាច់កាន់ឧបករណ៍ច្រើន ក្នុងពេលតែមួយ។

ជាមួយនឹង Knox លោកអ្នកប្រើប្រាស់ app សម្រាប់ធ្វើការងារ និងកម្មវិធីផ្សេងៗ ដោយ សុវត្ថិភាពបំផុត។ នៅក្នុងករណីដែលលោកអ្នកបាត់បង់ទូរស័ព្ទ អ្នកជំនាញអាចចូល ទៅលុបឯកសារសំខាន់មួយចំនួន ដែលមានក្នុងទូរស័ព្ទចោលពីចម្ងាយ។ ឯកសារ app និងកម្មវិធីផ្សេងៗរបស់ លោកអ្នកអាចត្រូវបានរក្សាទុកមិនឲ្យ អ្នកផ្សេងដ៏ទៃណាម្នាក់ ប្រើប្រាស់បាននោះឡើយ។ ដូច្នេះហើយ Note 5 អាចរក្សាសុវត្ថិភាពឯកសាររបស់ លោកអ្នកបានល្អបំផុត។

អាចប្រើទូរស័ព្ទតាមរយៈកុំព្យូទ័រ
ពេលខ្លះលោកអ្នកមិនចង់មើលអេក្រង់ដែលតូច ហើយចង់ប្រើកំុព្យូទ័រដែលមានអេក្រង់ធំ នៅក្នុងការិយាល័យ របស់លោកអ្នក។ លោកអ្នកអាចភ្ជាប់ Note 5 ជាមួយកុំព្យូទ័រ ដោយប្រើងកម្មវិធី SideSync ដើម្បីប្រើ Note 5 លើអេក្រង់ធំជាងមុនរបស់កុំព្យូទ័រ។

លោកអ្នកអាចភ្ជាប់ទូរស័ព្ទទៅកាន់ tablet កុំព្យូទ័រ ឬ កុំព្យូទ័រយួរដៃតាមរយៈ Wi-Fi ឬ USB ។ ជាទូទៅការភ្ជាប់តាមរយៈ USB មានភាពងាយស្រួលនិងមានល្បឿនលឿនជាង។

បន្ទាប់ពីភ្ជាប់ Note 5ជាមួយកុំព្យូទ័រហើយ លោកអ្នកអាចប្រើ app ផ្សេងៗ ផ្ញើរសារ និង ប្រើកម្មវិធីរបស់ទូរស័ព្ទនៅ លើកុំព្យូទ័រដូចធម្មតា។ បន្ថែមពីនេះទៀតលោក អ្នកក៏អាច ថងចម្លងឯកសារពីកុំព្យូទ័រ ទៅទូរស័ព្ទ និងពីទូរស័ព្ទទៅកុំព្យូទ័របានផងដែរ។ លោកអ្នកក៏ អាចទូរស័ព្ទទៅអ្នកដ៏ទៃតាមកុំព្យូទ័រជំនួសទូរស័ព្ទបាន ដោយមានសម្លេងច្បាស់។

ផ្សាយផ្ទាល់នូវព្រឹត្តិការណ៍ផ្សេងៗ
ប្រសិជាលោកអ្នកមានសម្ពោធផលិតផលថ្មី ឬក៏រៀបចំកម្មវិធីអ្វីមួយ លោកអ្នកអាចប្រើ Note 5 ដើម្បីផ្សព្វផ្សាយ ដល់មហាជននៅទូទាំងពិភពលោកឲ្យបាន ដឹងតាមរយៈ YouTube Live Broadcast ។ មុខងារមួយនេះអាចឲ្យ លោកអ្នកផ្សាយផ្ទាល់ពី ព្រឹត្តិការណ៍របស់លោក អ្នកទៅកាន់ YouTube ដោយប្រើ Note 5 ។

វាត្រូវបានដាក់បញ្ចូលរួចជាស្រេចនៅក្នុងកម្មវិធីថតរបស់ទូរស័ព្ទ (camera app)។ អ្វីដែល លោកអ្នកត្រូវធ្វើនោះគឺ គ្រាន់តែតម្លើង Note 5 ជាមួយនឹងទម្រ កាម៉េរ៉ាដើម្បី ការពាររំញ័រ រៀបចំថត ព្រមទាំងផ្សាយផ្ទាល់ចូលក្នុង YouTube ហើយចែករំលែកជាមួយមិត្តភ័ក្តិរបស់ លោកអ្នកជាការស្រេច។ 

ការផ្សាយផ្ទាល់ពីព្រឹត្តិការណ៍នេះមានប្រយោជន៍បំផុតសម្រាប់អាជីវកម្មខ្នាតតូចដែល ចង់ចែករំលែក ព័ត៌មានក្នុង បណ្តាញសង្គម ព្រោះវាអាចភ្ជាប់ទំនាក់ទំនងរវាងលោកអ្នក និងអថិជន កាន់ជិតស្និទ្ធជាងមុន។

កាលពីខែកញ្ញាកន្លងទៅនេះសាមសុង Galaxy Note5 ត្រូវបានអ្នកប្រើប្រាស់ អីុធឺណែតបោះ ឆ្នោតឲ្យជា ទូរស័ព្ទដែលមានការពេញនិយមបំផុតក្នុងប្រទេសកម្ពុជា ដោយប្រៀបធៀប ជាមួយទូរស័ព្ទស៊េរីចុងក្រោយរបស់ក្រុមហ៊ុនអេផល។

សម្រាប់ព័ត៌មានបន្ថែមពីលក្ខណៈពិសេសរបស់ Note 5  ផ្សេងៗលោកអ្នកក៏អាចស្វែងរក តាមរយៈលីងមួយនេះ



វីដេអូ៖


អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd
​គឺជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិជ្ជា​ដោយ​ផ្តល់​លទ្ធភាព​ ថ្មីៗ​ជូន​មនុស្ស​គ្រប់រូប គ្រប់​ទី កន្លែង​។ តាមរយៈ ការបង្កើត​ថ្មី និង​របកគំហើញ​ ឥតឈប់ឈរ យើង​កំពុងតែ​ផ្លាស់ប្តូរ​ឲ្យ​កាន់តែ ប្រសើរឡើង​នូវ​ពិភព ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍ ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេងៗ ដោយ​ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ប្រព័ន្ធ  LED​។ យើង​មាន​បុគ្គលិក​ចំនួន 307.000 នាក់ នៅ​ទូទាំង 84 ប្រទេស​ដោយមាន​បរិមាណ​លក់​ប្រចាំឆ្នាំ ចំនួន 196 ពាន់​លាន​ដុល្លារ អាមេរិក​។​
​ព័ត៌មាន​បន្ថែម សូម​មើល​គេហទំព័រ ​www.samsung.com ​និង global.samsungtomorrow.com  

បញញចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]