ស្រ្តី២នាក់ ដែលបានចំហរដើមទ្រូង ជាមួយនឹងការលាបខ្លួននឹង ពាក្យស្លោក “Olympic shame”  និង “No Sharia”បាន ធ្វើការតវ៉ានៅពីមុខ City Hall ក្នុងទីក្រុង ឡុង កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីទាមទារការចាប់អារម្មណ៍ពីអ្វីដែល ពួកគេហៅថា “bloody Islamist regimes” ។

ពួកគេគឺជាសមាជិក នៃក្រុមសិទ្ធិនារីជនជាតិ អ៊ុយក្រែន ដែលធ្លាប់បានបង្កើតនូវការប្រឆាំងដោយដោះអាវ ជាច្រើនលើក ក្នុងប្រទេសប៉ែកអឺរ៉ុប រួមមានដូចជា ការប្រកួត Euro ២០១២ ក្នុងប្រទេស​ ប៉ូឡូញ និង អ៊ុយក្រែន ដែលជាកន្លែងពួកគេមានការព្រួយបារម្ភអំពីអំពើ ពេស្យាដែលអាចកើតឡើងក្នុងប្រទេសជាម្ចាស់ផ្ទះ។

Reza Moradi  ជាអ្នកតវ៉ាម្នាក់ដែរនោះបាននិយាយ ដោយមិនបញ្ជាក់ពីប្រទេសណាមួយនោះទេ ថា របបទាំងនោះគឺវាផ្តាច់ការខ្លាំងណាស់សំរាប់ពួកយើង។ ពួកគេចាត់ទុកស្ត្រីដូចជា មនុស្សឋានៈទាប ហើយនេះជា អ្វីដែលពួកយើង ប្រឆាំង ហើយក៏ជាអ្វីដែលពួកយើង កំពុងធ្វើការតវ៉ាផងដែរ។

ជាមួយនឹងស្នាមប្រឡាក់ឈាមក្លែងក្លាយ និង​ ការពាក់កំរងផ្កានៅលើក្បាល ស្រ្តី២នាក់ ដែលគ្មាន ការបិទបាំងផ្នែក ខាងលើនេះបាន រត់ជុំវិញច្រកចូល នៃ City Hall ក្នុងទីក្រុងឡុង ប៉ែកកណ្តាល អស់រយៈ ពេលប្រហែល ១០ នាទី ជាមួយនឹងការដេញពីក្រោយ ពីអ្នកតវ៉ាទី៣ មុនពេលត្រូវបានរុំខ្លួនរួច នាំចេញទៅដោយ មន្រ្តីប៉ូលីស។

អ្នកនាំពាក្យ របស់គណៈកម្មាការរៀបចំកីឡាអូឡាំពិក មិនបានបញ្ចេញមតិយោបល់ទាក់ទងនឹងបញ្ហានេះទេ។

ដោយ នីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]