កីឡាការិនីហែលទឹកកម្ពុជា ហែមថន វីទីនី (HEMTHON Vitiny) នឹងប្រកួតវិញ្ញាសាហែលទឹក Freestyle ចម្ងាយ ៥០ ម៉ែត្រ ក្នុងកីឡាអូឡាំពិក នៅថ្ងៃព្រហស្បតិ៍ ទី ៣ ខែ សីហា ឆ្នាំ ២០១២ នេះ វេលាម៉ោង ៤ រសៀល ។ កីឡាការិនី ហែមថន វីទីនី នឹងហែលក្នុងក្រុមទី ៣ ខ្សែបន្ទាត់លេខ ៦ ។ កីឡាការិនីកម្ពុជាមានអាយុ ១៨ ឆ្នាំ កម្ពស់ ១៦៣ សង់ទីម៉ែត្រ និង ទម្ងន់ ៥២ គីឡូក្រាម ហើយមានឯកទក្តកម្មហែលផ្ទាល់ខ្លូនរយៈពេល 31.45 វិនាទីក្នុងចម្ងាយ ៥០ ម៉ែត្រ។ គួរសម្គាល់ថា ឯកទក្តកម្មពិភពលោកផ្នែក Freestyle ៥០ ម៉ែត្រសម្រាប់នារី គឺ 23.73 វិនាទី និង ឯកទក្តកម្មអូឡាំពិកគឺ 24.06 វិនាទី ។

ហែមថន វីទីនី កឺជាក្មួយកីឡាករ ហែមថន ពន្លឺ ដែលទើបតែប្រកួតនៅថ្ងៃម្សិលមិញ និង ជាចៅកីឡាករហែលទឹកកំពូលរបស់កម្ពុជា គឺលោក ហែម ថន។

សូមជួយគាំទ្រកីឡាការិនីកម្ពុជាឲ្យអស់ពីដួងចិត្ត ដោយ ចុចលីងនេះ HEMTHON Vitiny ដើម្បីចូលក្នុងគេហទំព័រដែលមានឈ្មោះកីឡាការិនី HEMTHON Vitiny និង ចុច LIKE ។ ទោះឱកាសឈ្នះបានមេដៃមិនមានច្រើន ក៏ដោយ ក៏ប្រិយមិត្តនឹងនាំគ្នាទៅ LIKE កីឡាការិនីយើងឲ្យបានលើស កីឡាការិនីផ្សេងៗ។

Update:

កីឡាការិនី ហែមថន វីទីនី បានទទួលលំដាប់លេខ ២ ក្នុងក្រុមទី ៣ ដោយហែលក្នុង ថេរវេលា 30.44 វិនាទី ។ ទោះជាកីឡាការិនីយើងទទួលបានលេខពីរ ក្នងក្រុមក៏ដោយ ក៏មិនអាចចូលក្នុងវគ្គបន្ទាប់បានឡើយ ដោយសារគណកម្មការជ្រើសរើសយក តែកីឡាការិនីទាំង ១៦ ដែលហែលក្នុងថេរវេលា តិចបំផុតទាំង ១៦ នាក់ សម្រាប់វគ្គបន្ទាប់ ។ ទោះបីយ៉ាងណាក៏ដោយ ក៏ខ្មែរឡូតមានមោទនភាពចំពោះ កីឡាការិនីកម្ពុជាដែលបានយក ឈ្នះកីឡាការិនី ៦ ប្រទេសផ្សេងទៀតក្នុង ក្រុមដូចគ្នា។ សូមមើលតារាងលទ្ធផលខាងក្រោម។

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]