ស្នាមខ្មៅតូចៗ នៅលើមុខ ជាបញ្ហាធំចំបង សម្រាប់នារីៗគ្រប់រូប ដែលវាធ្វើឲ្យបាត់បង់សម្រស់ ក្នុងមួយពព្រិចភ្នែក។ ចំពោះស្នាមខ្មៅៗលើមុខនោះ អាចកើតមានឡើង ដោយសារ ការជះពន្លឺព្រះអាទិត្យខ្លាំងពេក ការកើតមុន​ រឺក៏ជម្ងឺស្បែកផ្សេងៗទៀតជាដើម។ ប៉ុន្តែទោះបីជា​មានបញ្ហានេះ កើតឡើងលើផ្ទៃមុខរបស់អ្នកក៏ដោយ ក៏មានវិធីធម្មជាតិមួយចំនួន អាចដោះស្រាយបានផងដែរ៖

១) ទឹកក្រូចឆ្មារ៖ ទឹកក្រូចឆ្មារ អាចកម្ចាត់ភាពខ្មៅ លើផ្ទៃមុខ ឲ្យត្រឡប់មកជា សស្អាតវិញបាន។ ចំពោះលក្ខណៈសម្បត្តិ នៃទឹកក្រូចឆ្មារ ដែលអាចធ្វើឲ្យស្បែកសបាននោះ គឺមកពីវាមាន ជាតិអាស៊ីតម្យ៉ាង ឈ្មោះថា Ascorbic ។

វិធីអនុវត្ត៖ បន្តក់ទឹកក្រូចឆ្មារ លើដុំសំលី ហើយយកមកជូតត្រដុស លើចំនុចដែល មានស្នាមខ្មៅលើមុខនោះ។ បន្ទាប់មកទុកចោលប៉ុន្មាននាទី និងលាងទឹកចេញ។ ព្យាយាមអនុវត្តវិធីនេះនៅផ្ទះ  ឲ្យបានយ៉ាងតិច ២សប្តាហ៍ អ្នកនឹងឃើញលទ្ធផលគួរជាទីគាប់ចិត្ត។

២)  ប័រទឹកដោះគោ( ButterMilk) ៖ អាស៊ីត Lactic ដែលមានក្នុងប័រទឹកដោះគោ គឺល្អចំពោះស្បែកយ៉ាងខ្លាំង ដែលវាអាចជួយកច្ចាត់ចេញស្នាមខ្មៅ នៅលើផ្ទៃមុខ។

វិធីអនុវត្ត៖ យកសំលី ទៅជ្រលក់ប័រទឹកដោះគោ រួចលាបនៅកន្លែង​ដែលស្នាមខ្មៅ លើមុខនោះ ហើយទុកចោល ២ ទៅ៣នាទី ចាំលាងទឹកចេញ។ ប៉ុន្តែប្រសិនបើស្បែកមុខ របស់អ្នកមានជាតិខ្លាញ់ ឬក៏មុន អ្នកអាចបន្ថែមជាមួយ ទឹកក្រូចឆ្មារ ចូលជាមួយប័រទឹកដោះគោបាន។ ព្យាយាមអនុវត្តវិធីនេះ ២ដងជាប្រចាំថ្ងៃ អ្នក​នឹងទទួលបាន លទ្ធផលដ៏ល្អបំផុត។

៣) ប្រទាលកន្ទុយក្រពើ៖ ចំពោះប្រទាលកន្ទុយក្រពើ ត្រូវបានគេយកមកប្រើប្រាស់​ ដើម្បីព្យាបាល ទៅលើស្ថានភាពស្បែក រាប់ពាន់ឆ្នាំមកហើយ។ បើនិយាយពី ប្រយោជន៍របស់ប្រទាលកន្ទុយក្រពើ គឺវាអាចធ្វើការលើ បញ្ហាស្នាមខ្មៅ លើមុខបានយ៉ាងល្អ ដោយជួយស្បែក ឲ្យបង្កើតកោសិកាថ្មី។

វិធីអនុវត្ត៖ យកជែលទន់ៗ របស់ប្រទាលកន្ទុយក្រពើ មកបិទលើស្បែករបស់អ្នក ហើយម៉ាស្សាលើមុខថ្នមៗ។ បន្ទាប់មកទុកវាចោល រយៈពេល​៣០នាទី មុនពេលលាងសម្អាតចេញ ជាមួយទឹកក្តៅឧណ្ឌៗ។

៤) សំបកក្រូច៖ សំបកក្រូច ជួយឲ្យស្បែកភ្លឺស្រស់ថ្លាបាន​ សម្អាតបញ្ហាកើតមុន និងស្នាមជាំផងដែរ។ បន្ថែមពីនេះ សំបកក្រូច សម្បូរទៅដោយវីតាមីន C និងសារធាតុប្រឆាំងនឹង អុកស៊ីតកម្ម  ដែលអាចជួយឲ្យស្បែកម៉ត់រលោងបាន។

វិធីអនុវត្ត៖ លាយម្សៅសំបកក្រូច ២ស្លាបព្រាបាយ ជាមួយទឹកឃ្មុំ១ស្លាបព្រាកាហ្វេ និងទឹកដោះគោជូរ។ បន្ទាប់មក លាបសារធាតុទាំងអស់នោះ​ ត្រង់ស្នាមខ្មៅ​នៅលើផ្ទៃមុខ។ រួចទុកចោល១០​ទៅ១៥នាទី មុនពេលលាងចេញ។ ព្យាយាមអនុវត្តវិធីនេះ ឲ្យបាន២ ទោ៣ដង ក្នុងមួយសប្តាហ៍ ដើម្បីទទួលបានលទ្ធផលល្អ។

៥) ប្រេងល្ហុងខ្ញែរ៖ ប្រេងល្ហុងខ្ញែរ មានសមត្ថភាពក្នុងការធ្វើឲ្យស្បែកខ្មៅ ត្រឡប់មកជា​ស្បែកសស្អាតវិញ។ ចំពោះប្រេងល្ហុងខ្ញែរនេះ  ផ្ទុកនូវសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលអាចឲ្យស្បែកភ្លឺចែងចាំងបាន។

វិធីអនុវត្ត៖ បន្តក់ប្រេងល្ហុងខ្ញែរ ២ ៣តំណក់ លើសំលី បន្ទាប់មក លាបលើកន្លែង ដែលមានស្នាមខ្មៅនោះ ហើយអ្នកអាច ម៉ាស្សាមុខថ្នមៗ រយៈពេល២ទៅ៣នាទី។ រួចទុកចោល ២ទៅ៣ម៉ោង ចាំលាងទឹកចេញ៕



ប្រភព បរទេស

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]