ភ្នំពេញ ៖ ព្រឹត្តការណ៍ភ្ញាក់ផ្អើល ពីសំណាក់ប្រជាពលរដ្ឋមួយកន្លែង បានកើតឡើងដោយសារតែបុរសម្នាក់ ដែលមានជំងឺ ប្រចាំកាយមិនអាចព្យាបាលជា បានចងកធ្វើអត្តឃាតខ្លួនឯង យ៉ាងអណោចអធ័មចោលកូន៥នាក់ ឲ្យនៅកំព្រា និងប្រពន្ធឲ្យ នៅមេម៉ាយ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង ៥និង ៤០នាទីព្រឹកថ្ងៃទី ០៣ ខែ សីហា ឆ្នាំ ២០១២ នៅចំណុចខ្ទមខាងមុខផ្ទះជនរងគ្រោះ ក្នុងភូមិដំណាក់ សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីស្រី្តឈ្មោះ គិត សាអែម ត្រូវជាប្រពន្ធជនរងគ្រោះបានឲ្យដឹងថាប្តីរបស់គាត់ ដែលចងកសម្លាប់ខ្លួន នេះមានឈ្មោះ គឹម ហា អាយុ ៣១ ឆ្នាំ មានស្រុកកំណើតនៅសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួល គោក រាជធានីភ្នំពេញ បច្ចុប្បន្នស្នាក់ នៅចំណុចកើតហេតុ។ ប្រភពដដែលបានបន្តថាប្តីរបស់នាងមានជំងឺប្រចាំ កាយគឺ កើតរោគថ្លើម និងខ្លាញ់រុំប្រម៉ាត់ មិនអាច ព្យាបាលជាឡើយ ។ លុះដល់ល្ងាចថ្ងៃទី ០២ ខែសីហា ប្តីរបស់នាងរួមទាំងកូនបានហូបបាយជាមួយគ្នាតាមធម្មតា ប៉ុន្តែប្តីនាង បានរអ៊ូថា "រូបគាត់ពិបាកទ្រាំនិងជំងឺនេះព្រោះធ្វើអ្វីមិនកើត" ។ បន្ទាប់ពីហូបបាយហើយពួកគាត់បានឡើង ដេកលង់លក់ទាំង អស់គ្នា រហូតដល់ម៉ោង ៤និង ១០ នាទីព្រឹក ជនរងគ្រោះជាប្តីបានប្រាប់ប្រពន្ធថា ខ្ញុំទៅបត់ជើងតូចខាងត្បូងផ្ទះ ។ ហើយក៏ចុះ ពីលើផ្ទះដើរទៅ កាន់ខ្ទមមួយនៅខាងត្បូងនោះ ខណៈរូបនាងមិនបានចាប់អារម្មណ៍ក៏ដេកបន្តទៀត។ រហូតដល់ម៉ោងកើត ហេតុស្រាប់តែមានស្រ្តីម្នាក់ ជាអ្នកលក់ត្រីបានប្រទះឃើញប្តីរបស់នាងយកខ្សែភ្លើង ចងក ជាប់ខ្ទមស្លាប់បាត់បង់ ជីវិតទៅ ហើយទើបមានការឆោឡោភ្ញាក់ផ្អើលដល់រូបនាងរួមប្រជាពលរដ្ឋជាច្រើននៅក្នុងភូមិនាំគ្នាមករោមមើល។

ក្រោយពីមានការណ៍ភ្ញាក់ផ្អើលអាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញធ្វើកោសល្យវិច័្ចយបានចុះមកដល់កន្លែង កើតហេតុនិងបាន ពិនិត្យសាកសពបុរសរងគ្រោះនេះពិតជាចងកសម្លាប់ខ្លួនឯងមែន។ បច្ចុប្បន្នសាកសពត្រូវបាន សាច់ញាតិធ្វើបុណ្យ តាមប្រពៃ ណី។ គួរបញ្ជាក់ថា អ្វីដែលគួរឲ្យអាសូរ គឺបុរសនេះបានសម្លាប់ខ្លួនឯងដោយទុក កូនតូចៗចំនួន៥នាក់ ចាប់ពីអាយុ ១៦ឆ្នាំ ចុះ ក្រោយនិងទុកឲ្យស្រ្តីជាប្រពន្ធក្លាយជាអ្នកមេម៉ាយ៕

ដោយ៖ វាសនា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]