ភ្នំពេញ៖ នាពាក់​កណ្តាលឆ្នាំ​២០១៥ នេះក្រុមហ៊ុន ហ្វដ បានធ្វើការបង្ហាញនូវ​ រថយន្តប្រភេទ SUV ស៊េរីថ្មីរបស់ខ្លួនដែលមានរូបរាងថ្មី និងបំពាក់ដោយ​​ បច្ចេកវិទ្យាឆ្លាត​លើស​ពី​ការ​រំពឹង ទុក​សម្រាប់​ធ្វើការ​ វាយលុក​ទីផ្សារ​រថយន្ត SUV ។ រថយន្ត​ Ford Everest ស៊េរី​ថ្មី​នេះ ​ផលិតឡើងសម្រាប់ការធ្វើដំណើរ ប្រចាំថ្ងៃជាលក្ខណៈគ្រួសារ ក៏ដូចជាការប្រើប្រាស់សម្រាប់ ប្រតិបត្តិការអាជីវកម្មផង​ដែរ ។​

អ្វីដែលធ្វើឲ្យ​រថយន្ត Ford Everest 2016 ជារថយន្ត​ដែល​សាក​សម​បំផុត​ សម្រាប់​ការ ធ្វើ​ដំណើររបស់​អ្នកបើក​បរ​ក៏​ដូចជា​ អ្នករួម​​ដំណើរ គឺ​ការ​ផលិត​ឡើងបំពាក់ ដោយ​ប្រព័ន្ធសុវត្ថិភាពខ្ពស់​ ក៏​ដូច​ជា​បច្ចេក​វិទ្យា ប្រព័ន្ធចូលចតដោយស្វ័យប្រវត្តិ​ (Semi-Active Park Assist) ប្រព័ន្ធ  ផ្តល់ដំណឹងដល់អ្នកបើកបរ ឲ្យឈប់សម្រាក​ ពេល​ងងុយគេង ប្រព័ន្ធផ្តល់ ដំណឹងគ្រោះថ្នាក់ ជុំវិញរថយន្ត (Blind Sport Information System) ​ប្រព័ន្ធទប់លំនឹង រថយន្តលើផ្លូវកោង​ និងរអិល (Roll Stability Control) សម្រាប់សម្រួល​ដល់​ អ្នកបើកបរឲ្យ​ គ្រប់គ្រងរថយន្តបាន ពេលកំពុងបើកបរក្នុងល្បឿនលឿន​​ ប្រព័ន្ធទប់លំនឹងរថយន្ត (Electronic Stability Program) ដែលមានមុខងារ យ៉ាងសំខាន់ក្នុងការទប់លំនឹងរថយន្ត និងបញ្ជៀស​ការ ក្រឡាប់  រ៉ាដាកំណត់ល្បឿន ដែលអាចបន្ថយ ល្បឿនដោយស្វ័យ ប្រវត្តិតាមល្បឿនរថយន្តខាងមុខ​ (Adaptive Cruise Control)​ ប្រព័ន្ធជំនួយ លើចង្កូតនិងរំលឹកឲ្យអ្នកបើកបរ បើកក្នុងគន្លង ត្រឹមត្រូវ (Lane Keeping Alert)។

ក្រៅពីនេះ រថយន្ត ​Ford Everest 2016 មាន​​បំពាក់​ដោយ​បច្ចេកវិទ្យា SYNC 2 ដែលអាច ឲ្យអ្នកបើកបរ ប្រើប្រាស់សម្លេង​និយាយ​បញ្ជា ទៅលើការកម្សាន្ត កំនត់កម្រិត សីតុណ្ហភាពនៅ​ក្នុង  ​រថយន្ត​ ដោយ​ធ្វើការ​ ភ្ជាប់ទូរស័ព្ទដៃទៅនឹងរថយន្តជាមួយអេក្រង់ Touch Screen ដ៏​ធំ​ទំហំ 8អ៊ីញ​ ថែម​ទៀត​ផង។

ការបំពាក់បច្ចេកវិទ្យាដ៏វៃឆ្លាត និងការសម្រិតសម្រាំងរចនាម៉ូដទាំង​​តួរថយន្ត និង​ផ្នែកខាងក្នុង ព្រមទាំង សមត្ថភាពបើកបរនៅ លើផ្លូវជាតិ ឬផ្លូវដែល មានស្ថានភាពលំបាក​ ។ ពិសេស​បំផុត​គឺ Ford Everest 2016 ជារថយន្តប្រភេទ SUV ដែលសាកសមបំផុតសម្រាប់ ការបើកបរនៅ លើគ្រប់ស្ថានភាព ផ្លូវក្នុងព្រះរាជាណាចក្រ​កម្ពុជា ។​
 
សម្រាប់ព័ត៌មានលម្អិតស្តីអំពីរថយន្ត Ford សូមធ្វើការទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 012333975 ។​

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]