បុគ្គលិកសង្គម ក្នុង តំបន់ Urals ប្រទេស រុស្សី បាន កំពុងយកចិត្តទុកដាក់ ថែទាំក្មេងស្រីម្នាក់ អាយុ ៥ឆ្នាំ ដែលបានចំនាយពេលវេលា ភាគច្រើនរបស់នាង ក្នុង ក្រោលគោ និង​ មានកន្ទុយបារីជាឧបករណ៍ក្មេងលេង។

ម្តាយ និង ឪពុកចុង របស់កេ្មងស្រីម្នាក់នេះ ជាកសិករ ក្នុងតំបន់ Perm មិនបាននាំនាងទៅកាន់សាលាមតេ្តយ្យ ទេ និង​បាន​បង្ខំអោយ នាង រស់នៅជាមួយសត្វគោក្នុង កសិដ្ឋានដើម្បី​ កុំអោយ នាង ទៅរំខានពួកគេ។

ក្មេងស្រីម្នាក់នេះ ក៏ធ្លាប់ត្រូវ បានឪពុកម្តាយប្រមឹករបស់នាង ចាក់សោរអោយនៅក្នុងទូចាន​ និង ជាធម្មតា ត្រូវឪពុកចុង វាយធ្វើបាបទៀតផង។

ក្មេងស្រីអភ័ព្វ ម្នាក់នេះមិនចេះនិយាយ រឺក៏ប្រើប្រាស់ ចាន សម អ្វីទាំងអស់។ គឺនាង ប្រើមាត់ដើម្បីផឹកទឹកដោះគោពីក្នុង ចាន រឺក៏ ពែង ទៅវិញ។

ករណីមួយនេះត្រូវបាន រកឃើញដោយចៃដន្យ។

បច្ចុប្បន្ន ក្មេងស្រីម្នាក់នេះត្រូវបាន បញ្ចូនទៅកាន់ មជ្ឈមណ្ឌលបុននិតិសម្បទា ប៉ុន្តែប្រហែលជាមិន​ អាចមានសភាពដូចដើម ឡើងវិញទាំងស្រុងទេ បន្ទាប់ពីការបោះបង់ចោលមិនអើពើអស់រយៈពេល ជាច្រើនឆ្នាំ។

ដោយ នីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]