សឹង្ហបុរី៖ ស្រ្តីដៃទូលាយ មួយរូបវ័យ៤១ឆ្នាំ ឈ្មោះ Jamie Chua មានមុខរបរ ជាសហគ្រិន បានចំណាយលុយ ១៤,០០០ ដុល្លារ ក្នុងមួយខែ ដើម្បីឲ្យរូបរាង មើលទៅស្រស់ស្អាត ក្នុងខណៈពេល ដែលខ្លួនជាម្តាយ របស់កូនៗ វ័យជំទង់ពីររូប ដែលមានអាយុ ១៧ និង២០ឆ្នាំ។ 

ការបណ្តាក់ទុក ទៅលើសម្រស់ របស់នាង គឺចំណាយទៅលើ ការម៉ាស្សាមុខ ជារៀងរាល់សប្តាហ៍ ការសម្អាតមុខ ការថែរក្សារសក់ និងធ្វើឲ្យរាងស្រឡូន ពិតជាត្រូវ ចំណាយអស់ ១៤,០០០ ក្នុងមួយខែពិតមែន។ នៅពេលដែលអ្នក គាំទ្រ ចំនួន ២១៨,០០០ នៅក្នុង Instagram បានមើលឃើញ សម្លៀកបំពាក់ និងកាបូប ប្រើប្រាស់ម៉ាក Hermes ដ៏ច្រើន របស់នាង នាងក៏បានប្រាប់ថា នាងបានចំណាយ យ៉ាងច្រើនទៅ លើសម្រស់ និងស្បែក ច្រើនជាងការ ចំណាយទៅ Fashion។

សហគ្រិនស្រីរូបនេះ បានចាប់ផ្តើម បើកអាជីវកម្ម របស់ខ្លួនផ្នែកសម្រស់ ឈ្មោះ Luminous1 ដោយ Jamie Chau កាលពីខែមេសា កន្លងទៅនេះ។ លើសពីនេះទៅទៀត នៅពេលមាន កម្មវិធីពិសេសម្តងៗ អ្នកនាងបាន អញ្ជើញជាង ផាត់មុខផ្ទាល់ខ្លួន មកផ្ទះរបស់នាង ដើម្បីប៉ាក់ចិញ្ចើម ដែលចំណាយអស់ ៩៨០ ដុល្លារ និងផាត់មុខម្តង ចំណាយអស់ ១៧០ ដុល្លារ។ អ្នកនាងបាន និយាយថា៖ "ខ្ញុំចូលចិត្តឲ្យ ខ្លួនឯងមើល ទៅឃើញស្អាត ព្រោះវាជួយជម្រុញទំនុកចិត្តរបស់ខ្ញុំ ហើយម្យ៉ាងវិញ ទៀតខ្ញុំគិតថា វាគឺជារឿង ដែលមានសុជីវធម៌ មួយនៅពេលដែលយើងតុបតែង ខ្លួនស្អាតបាតពេល ចេញទៅជួបគេ"។ បន្ថែមពីលើការ ចំណាយទៅលើ គ្លីនិកកែសម្ផស្ស និងរក្សាររាង ជារៀងរាល់ សប្តាហ៍ អ្នកនាងបានប្រាប់ថា ការថែរក្សារសម្រស់ នៅផ្ទះប្រចាំថ្ងៃ របស់អ្នកនាង គឺធម្មតាទេ គឺប្រើហ្វូមលាងមុខ ស៊ីរ៉ូមបន្តឹង ស្បែកមុខ ក្រែមលាបក្រោមភ្នែក ឡេលាបពេលយប់ និងពេលថ្ងៃ។ អ្នកនាងក៏បាន ទៅម៉ាស្សាដងខ្លួន ជារៀងរាល់ថ្ងៃអាទិត្យ ដែលចំណាយអស់ ២២០ ដុល្លារម្តង រយៈពេល ៦០នាទីផងដែរ។ 

អ្នកនាងបាន បញ្ជាក់ទៀតថា នាងបានប្រើម៉ាស បិទមុខពីរដង ក្នុងមួយថ្ងៃ ដោយប្រើម៉ាស បិទមុខឲ្យស នៅពេលថ្ងៃ និងម៉ាសចិញ្ចឹម ស្បែកមុខនៅ ពេលយប់ ដែលជាផលិត ផលថែសម្រស់ របស់នាង បង្កើតឡើង។ អ្នកនាងបាន ប្រើប្រាស់ ផលិតផល ផ្សេងៗជា ច្រើនមកហើយ ប៉ុន្តែហាក់ដូចជា មិនត្រូវចិត្តសោះ ដូចច្នេះក៏ សម្រេចចិត្តបង្កើត ផលិតផល ថែសម្រស់ ម៉ាក Luminous1 នេះដោយខ្លួន ឯងតែម្តង៕





ប្រភព៖ Lollipop

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]