បរទេស៖ គូស្នេហ៍វ័យក្មេងមួយគូ ឈ្លក់វង្វេងនឹង សម្រស់ជាខ្លាំង ដោយពួកគេ សុខចិត្ដចំណាយទឹកប្រាក់ អស់ជាង ៣សែន​ ដុល្លារអាមេរិក ដើម្បីឲ្យមើលទៅដូចជាតុក្កតា រស់រវើកពិតៗ។

ដោយផ្អែកលើគេហទំព័របរទេសមួយ បានឲ្យដឹងថានាង Anastasia Reskoss អាយុ ២០ឆ្នាំ និងគូស្នេហ៍ លោក Quentin Dehar អាយុ ២៣ឆ្នាំ នៅមិនទាន់បញ្ចប់ការ កែសម្ផស្សរបស់ពួកគេ នៅឡើយទេ គឺពួកគេចង់ធ្វើ ការផ្លាស់ប្តូរខ្លួនប្រាណ របស់ពួកគេបន្ថែមទៀត។ នៅក្នុងនោះ បានបន្ដឲ្យដឹងទៀតថា នាង Reskoss បានធ្វើការវះកាត់កែសុដន់ ២ដងរួចមកហើយ មិនតែប៉ុណ្ណោះ នាងក៏បានចាក់ថ្ពាល់ ធ្វើច្រមុះ និងអ្វីផ្សេងជាច្រើនទៀត ខណៈដែល គូស្នេហ៍អាយុ ២៣ឆ្នាំ របស់នាងគ្រាន់តែ កាត់ចេញស្នាម ថ្នក់ក្រោមភ្នែក ចាក់ថ្នាំ Botox ចាក់ថ្នាំបំពេញកន្លែងផ្សេងៗ និងធ្វើច្រមុះ ជាដើម។

ចង់ដឹងឲ្យកាន់តែច្បាស់ថា តើពួកគេមានរូបរាងយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោម នេះ៖













ប្រភព៖ បរទេស

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]