កសិករក្រីក្ររជនជាតិចិនម្នាក់ បាននិយាយថា គាត់បានធ្វើដំណើរអស់ចំងាយ ៦០ ០០០ គ.ម ជុំវិញពិភពលោក ដើម្បីធ្វើដំណើរទៅកាន់ទីក្រុង ឡុង ដើម្បី  ផ្សព្វផ្សាយ ពីដួងព្រលឹងនៃកីឡាអូឡាំពិក។

Chen Guanming វ័យ ៥៧ឆ្នាំ បានចំនាយពេល ២ឆ្នាំ នៅលើឆៃកែវ កង់បីរបស់គាត់ ដោយធ្វើដំណើរពីប្រទេសចិន ឆ្លងកាត់ទឹកជំនន់ និង​ អាកាសធាតុត្រជាក់ខ្លាំង អស់ចំនួន ១៦ប្រទេស រហូតបាន មក ដល់ទិសដៅរបស់គាត់។

កសិករម្នាក់នេះត្រូវបានគេឃើញនៅលើ ផ្លូវមួយក្នុងទីក្រុង ឡុង ដែលគាត់មើលទៅ ហាក់ដូចជាវង្វេងផ្លូវ ដោយសារគាត់មិនចេះភាសាអង់គ្លេស។

កសិករដែលមកពីខេត្ត Jiangsu ភាគខាងត្បូង ប្រទេសចិនម្នាក់នេះ បាននិយាយថា ខ្ញុំជាប្រិយមិត្តម្នាក់ដែលគាំទ្រកីឡាអូឡាំពិក។ ហើយខ្ញុំមកទីនេះដើម្បី អោយពិភពលោកធ្វើការគាំទ្រ កីឡាអូឡាំពិក និង រួមចំនែកជាមួយវាដូចខ្ញុំដែរ។

ក្នុងដំណើរផ្សងព្រេងរបស់គាត់ ដែលត្រូវបានឧបត្ថម្ភដោយ ការបរិច្ចាកមួយចំនួន បានធ្វើអោយគាត់ឆ្លងកាត់ នូវ ទឹកជំនន់ក្នុងប្រទេសថៃ ឡើងភ្នំកំពស់ ជាង ២១៣៤ ម៉ែត្រក្នុង ប្រទេសទីបេ និង ឆ្លងកាត់សីតុណ្ហភាពដ៏ត្រជាក់ គឺ   -៣០អស្សា ក្នុងប្រទេសទួគី។

គាត់បានមកដល់ទីក្រុងឡុង នាថ្ងៃទី ៦ ខែមិថុនា ជាមួយនឹងក្តីស្រមៃចង់ចូលរួមការ បើកសម្ភោធ កីឡាអូឡាំពិក។

Guanming ធ្លាប់ធ្វើការជិះកង់ពីស្រុកកំណើតគាត់ ទៅកាន់កីឡាអូឡាំពិកនៅក្នុងទីក្រុង ប៉េកាំង និង មានគំរោង ធ្វើដំណើរធ្វើដំណើរទៅកាន់ ប្រទេស ប្រស៊ីល ក្នុងឆ្នាំ ២០១៦ ខាងមុខ។

ដោយ នីតា

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]