តើអ្នកធ្លាប់ធុញទ្រាន់ នឹងមិត្តភក្តិ នៅក្នុងហ្វេសប៊ុក របស់អ្នក ដែលប្រកបឈ្មោះអ្នក ខុសដែរឬទេ? ឥឡូវនេះ វាលែងជាបញ្ហាទៀតហើយ ដោយសារតែ ហ្វេសប៊ុក ចង់ជួយអ្នក ដើម្បីឲ្យពួកគេ ប្រកបឈ្មោះរបស់អ្នក បានត្រឹមត្រូវល្អ។

ហ្វេសប៊ុក បានបង្កើតមុខងារ ពិសេសថ្មីមួយ ដើម្បីបង្រៀនដល់ អ្នកប្រើប្រាស់ហ្វេសប៊ុក គ្រប់គ្នា ដើម្បីអាចប្រកបឈ្មោះ នរណាម្នាក់ ឲ្យបានត្រឹមត្រូវ ប៉ុន្តែត្រូវតែកំណត់វា ជាមុនសិន។

ដើម្បីកំណត់ ការប្រកបឈ្មោះ ដែលជាមុខងារពិសេសថ្មីនេះ យើងត្រូវ៖

១. សូមចូលទៅកាន់ គណនីហ្វេសប៊ុក និង ចូលទៅក្នុង Profile របស់អ្នក

២. សូមចុចលើប៊ូតុង “About” ដែលស្ថិតក្រោម រូបភាព Cover របស់អ្នក

៣. បន្ទាប់មក សូមស្វែងរក និងចុចទៅលើពាក្យថា “Details About You” ដែលស្ថិតនៅខាងឆ្វេងដៃ ពេលនោះ អ្នកនឹងបានឃើញ ពាក្យថា “Name Pronunciation” ជាមួយនឹង ប្រយោគមួយឃ្លាថា “How do you pronounce your name?” ដូច្នេះសូមចុចលើប្រយោគនោះ

៤. បន្ទាប់ពីចុចរួច វានឹងបង្ហាញជម្រើស នៃការប្រកបឈ្មោះ របស់អ្នក ទាំង First Name និង Last Name ដែលផ្តល់ឲ្យ ដោយហ្វេសប៊ុក ផ្ទាល់តែម្តង ហើយអ្នកអាច ចុចប៊ូតុង “Play” ដើម្បីស្តាប់ការប្រកបនិមួយៗ។

ប្រសិនបើជម្រើស ដែលផ្តល់ឲ្យដោយ ហ្វេសប៊ុក ទាំងនោះ មិនទាន់ត្រឹមត្រូវ ១០០ភាគរយ អ្នកក៏អាចបញ្ចូល ការប្រកប ដោយខ្លួនឯងផ្ទាល់ នៅក្នុងប្រអប់ “Write your own” រួចចុច “Save Changes” ជាការស្រេច។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីបានដាក់បញ្ចូល ការប្រកបឈ្មោះរួច អ្នកដែលចូលទៅមើល Profile របស់អ្នក នឹងមានជម្រើស ដើម្បីស្តាប់ការប្រកបឈ្មោះ របស់អ្នកតែម្តង។

ប្រភព ៖ Cnet

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]