រាជធានីភ្នំពេញ ៖ ​ព្រឹត្តិការណ៍​ប្រកួត​កីឡាអូឡំាពិកក្នុងទីក្រុងឡុងដ៍ប្រទេសអង់​គ្លេស ២០១២ កីឡាករហែលទឹកជម្រើស​ជាតិ​កម្ពុជា លោកហែម ថុនពន្លឺ អាយុ​២២​ឆ្នាំ ដែលប្រកួត​របៀប​សេរី​ចម្ងាយ៥០ម៉ែត្រនៅថ្ងៃទី២ សីហា នេះ បាន​ទទួលបរាជ័យហើយ នៅ​ក្នុង​ក្រុម​ប្រកួត​របស់​ខ្លួន​ដែល​មាន​គ្នា​៨​នាក់។

យោងតាមគេហទំព័រអូឡាំពិក London 2012 បាន​ឲ្យដឹងថា កីឡាករហែម ថុនពន្លឺ បាន​​ទទួល​លទ្ធ​ផលស្ថិតនៅលេខរៀងទី៨​ចុង​ក្រោយ​គេ​បំផុត ក្នុងចំណោម​កីឡា​ករ​៨ប្រទេស (៨នាក់) ដែល​ចូលរួម​ប្រកួត​​ ដោយ​ហែល​ក្នុង​ថេរៈ​វេលា​២៧វិនាទី០៣ ខណៈពេល​កីឡា​ករ​ឈ្មោះ Hardley Kerson មកពី​ប្រទេសរដ្ឋ​សហ​ព័ន្ធ Micronesia ​ទទួលបាន​ចំណាត់ថ្នាក់​លេខ១ ដោយហែល​ក្នុង​ថេរៈវេលា២៤​វិនាទី​៨២ ។

ដោយ​ឡែក​ប្រសិន​បើ​យើង​ធ្វើ​ការ​ប្រៀប​ធៀប​ជា​មួយ​ក្រុម​ផ្សេងៗ​​វិញ ឃើញ​ថា កីឡា​ករ​ហែម ថុន​ពន្លឺ ​បាន​យក​ឈ្នះ​លើ​ថេរៈ​វេលា​​រ​បស់​​កីឡា​ករ​១០​ប្រទេស​ផង​ដែរ ​គឺ​ហែម ថុន​ពន្លឺ ​ហែល​ទឹក​​ក្នុង​ល្បឿន​២៧​វិនាទី​០៣ ចំណែក​កីឡា​ករ​​របស់​​ប្រទេស​​ផ្សេងៗ​ទៀត​ប្រើ​ថេរៈ​វេលា​​រហូត​ដល់ ៖

-ឡាវ​ហែល​បាន​ថេរៈ​វេលា​​២៨​វិនាទី​១៧

-សាធារណ​រដ្ឋ​អាហ្វ្រិក​កណ្តាល​​ហែល​បាន​ថេរៈ​វេលា​​២៨​វិនាទី​០៤

-​បេណាំង ហែល​បាន​ថេរៈ​វេលា២៩​វិនាទី​៧៧

-​ជីប៊ូទី ហែល​បាន​ថេរៈ​វេលា​២៧​វិនាទី​២៥

-ស៊ូដង់​ ហែល​បាន​ថេរៈ​វេលា២៧​វិនាទី​២៦

-កោះ​សាម៉ៅ (US) American Samoa ហែល​បាន​ថេរៈ​វេលា២៧​វិនាទី​៣០

-រ៉ូវ៉ាន់​ដា ហែល​បាន​ថេរៈ​វេលា​២៧​វិនាទី​៣៨

-អ៊ូ​ហ្គង់​ដា ហែល​បាន​ថេរៈ​វេលា​២៧​វិនាទី​៥៨

-កាម៉េរូន ហែល​បាន​ថេរៈ​វេលា​២៧​វិនាទី​៨៧

-អេត្យូពី ហែល​បាន​ថេរៈ​វេលា​២៨​វិនាទី​៩៩

គួរ​រំលឹក​​ថា កាល​ពី​ការ​ប្រកួត​កីឡា​អូឡាំ​ពិក​នៅ​ក្រុង​ប៉េកាំង​ ប្រទេស​​ចិន នៅ​​ពី​ថ្ងៃ​ទី​១៤ សីហា ​២០០៨ ​កីឡា​ករហែម ថុន​ពន្លឺ ​​ហែល​ទឹក​ប្រើ​ថេរៈ​វេលា​បាន​២៧​វិនាទី​៣៩ ឃើញថា ​ហែម​ ថុន​ពន្លឺ ​បាន​បំបែក​ឯកទគ្គ​កម្ម​កាល​ពី​៤​ឆ្នាំ មុន ដោយ​​លើក​នេះ គឺ​​ប្រើ​ថេរៈ​វេលា​២៧​វិនាទី​០៣ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]