សក់ជាផ្នែកមួយដ៏សំខាន់ ដែលជួយលើកសម្រស់របស់អ្នក​ ថែមមួយកម្រិតទៀត។ ចុះបើសក់របស់អ្នក ខូច មិនត្រង់ស្អាត ស្ងួត បែកចុង តើអ្នកនឹងធ្វើដូចម្តេច? ថ្ងៃនេះ ប្រិយមិត្តនឹង បានជ្រាបពីវិធីងាយៗ ដែលអាចឲ្យសក់អ្នកស្អាតបាន ដោយមិនអស់ថវិកាច្រើន៖

១) សម្រាប់សរសៃសក់គ្រប់ប្រភេទ

ផ្លែប័រ និងទឹកឃ្មុំ៖ ផ្លែប័រ សម្បូរទៅដោយវីតាមីនច្រើនមុខ និងសារធាតុចិញ្ចឹម ដែលរួមមាន វីតាមីនE និងប្រូតេអ៊ីនជាដើម។ ចំពោះផ្លែប័រ អាចជួយឲ្យសក់របស់អ្នកស្អាត រលោង និងមានសុខភាពល្អផងដែរ។

វិធីអនុវត្ត៖ លាយ ផ្លែប័រ( ផ្លែអាវូកាដូ) ជាមួយទឹកឃ្មុំ មួយស្លាបព្រាបាយ រួចលាបលើសក់។ ហើយទុកវាចោលរយៈពេល២០នាទី មុនលាងទឹកចេញ។

២) សម្រាប់សក់ស្ងួត

ប្រេងអូលីវ និងស៊ុត​៖ ប្រេងអូលីវ អាចជួយឲ្យសក់ដែលស្រួយផុយ មកជាសក់មានសំណើមវិញ។ រីឯស៊ុត ជួយធ្វើឲ្យសក់លូតលាស់បានល្អ និងមានសុខភាព។

វិធីអនុវត្ត៖ លាយប្រេងអូលីវសុទ្ធ៣ស្លាបព្រាបាយ ជាមួយនឹង ស៊ុត២គ្រាប់។ បន្ទាប់មក យកសារធាតុដែលបានលាយនោះ ​​មកលាបលើសក់​ និងទុកវាចោល រយៈពេល២០នាទី មុនពេលលាងចេញ។

៣) សក់ឡើងប្រេង

ទឹកខ្មេះផ្សំពីផ្លែប៉ោម( Apple Cider Vinegar) និងក្រូចឆ្មារ៖ ចំពោះទឹកខ្មេះផ្សំពីផ្លែប៉ោម អាចកច្ចាត់ចេញសារជាតិនៃផលិតផលធ្វើសក់ បានយ៉ាងស្អាតល្អ ពង្រឹងសរសៃសក់ជួយឲ្យសក់ទន់ មានពន្លឺចែងចាំង។ មិនតែប៉ុណ្ណោះ វាជួយឲ្យកម្រិតpH របស់សក់ មានតុល្យភាព សម្លាប់បាក់តេរី និងព្យាបាលអង្គែរផងដែរ។

វិធីអនុវត្ត៖ លាយ ទឹកខ្មេះផ្សំពីផ្លែប៉ោម ១ភាគ៤ពែង ជាមួយនឹង សំបកក្រូចឆ្មារ ដែលត្រូវបានកោសស្តើងៗ។​ បន្ទាប់មក យកសារធាតុទាំងនោះ មកលាបលើសរសៃសក់ ហើយទុកចោល រយៈពេល១៥នាទី។ ចុងក្រោយលាងវាចេញ ជាមួយនឹងទឹក។

៤) សម្រាប់សក់ ស្ងួត និងរបកស្បែកក្បាល

ចេក ទឹកឃ្មុំ និងគ្រាប់អាល់ម៉ុង៖ ចេក អាចធ្វើឲ្យសក់របស់អ្នក មានសំណើមបាន ទន់រលោង និង ជួយបន្ថយភាពរមាស់ស្បែកក្បាល។

វិធីអនុវត្ត៖ កិន ១ភាគ២ នៃចេកទុំ លាយជាមួយទឹកឃ្មុំ២ស្លាបព្រាបាយ និងបន្តក់ប្រេង អាល់ម៉ុង ២ ទៅ៣តំនក់។ បន្ទាប់មក លាបលើសរសៃសក់ ហើយយកមួកងូតទឹកមកពាក់។ ហើយទុកចោល២០នាទី មុនលាងទឹកចេញ៕

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]