PAN ជាខ្សែភាពយន្ត 3D លក្ខណៈផ្សងព្រេងនិយាយអំពីកុមារកំព្រាម្នាក់ឈ្មោះ Peter ត្រូវបានចោរ​សមុទ្រចាប់យកកន្លែងដ៏អាថ៍កំបាំងមួយ គេនាំគ្នាហៅទីនោះថា “ទឹកដីអច្ឆរិយៈ Neverland” ។​ ដំណើរផ្សងព្រេងរបស់ Peter នៅទឹកដីអច្ឆរិយៈ Neverland មានទាំងការសប្បាយគ្រោះថ្នាក់ និង ត្រូវប្រឈមមុខនឹងជោគវាសនារបស់ខ្លួនដើម្បីឲ្យក្លាយជាវីរៈបុរសដែលគេឲ្យឈ្មោះថា “Peter Pan” ។
PAN ត្រូវបានលោក Joe Wright ជនជាតិអង់គ្លេសដកស្រង់ចេញពីសៀវភៅរឿង Peter Pan របស់លោក J.M. Barrie ដែលបានបោះពុម្ពផ្សាយ ជាលើកដំបូងនៅឆ្នាំ1904 ។​ Hugh Jackman បានសំដែងជា តួចោរសមុទ្រ និង Levi Miller សំដែងជា Peter Pan។

ចង់ដឹងថាតើដំណើរផ្សងព្រេងរបស់ Peter នៅទឹកដីអច្ឆរិយៈ Neverland ជួបប្រទះនឹងរឿងអ្វីខ្លះនោះ កុំភ្លេចមកទស្សនារឿង PAN នៅគ្រប់រោងភាពយន្ត ដែលមានចាក់បញ្ចាំងពីថ្ងៃទី ២៣​ តុលា ២០១៥​ នេះតទៅ។

ទស្សនា Trailer នៅទីនេះ
ដើម្បីទទួលបានព័ត៌មានលំអិត ពីភាពយន្តនេះនិង ព័ត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោក អ្នកចូលចិត្តអាច ចូលទៅកាន់ចៃកុន តាមប្រព័ន្ធ បណ្តាញសង្គម ដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្ត ក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់អាទិត្យ។

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]